គិត​ទៅ​​ចរិត​កំប្លែង​ទៅ​ដល់​ទីណា​ក៏​ចឹង​! Grealish ថា​ឲ្យ​ Arnold ៥០០​ផោន​បើ​ទាត់​ចូល​យប់មិញ​

  • 2024-10-14 00:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ជំនួប​អង់គ្លេស​ និង​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​​ហ្វាំងឡង់ បាន​បញ្ចប់​ទៅ​ដោយ​ក្រុម​ផ្ញៀវ អង់គ្លេស បាន​យក​ឈ្នះ​ក្នុង​​លទ្ធផល​៣-១ សម្រាប់​ការ​ប្រកួត​ព្រឹត្តិការណ៍ UEFA Nations League យ៉ាង​ណា​​ក្នុង​ចំណោម​៣​គ្រាប់​នោះ​​ Alexader-Arnold ​​រក​បាន​មួយ​គ្រាប់ ​ប៉ុន្តែ​រឿង​ដែល​កំប្លែង​នោះ​ Jack Grealish បាន​និយាយ​មុន​​ពេល​ Arnold ទាត់​ចូល​​បាល់​ហ្វ្រីឃីក​ថា «បើ​ទាត់​ចូល​ឲ្យ​៥០០​ផោន​»។

«ខ្ញុំ​បាន​និយាយ​លេង​​ទៅ​កាន់ Trent Alexader Arnold ថា​ បើ​បាល់​ហ្រ្វីឃីក​​ហ្នឹង​ Arnold ឯង​ទាត់​ចូល​ខ្ញុំ​ឲ្យ​៥០០​ផោន​ ហើយ​គាត់​ស៊ុត​ចូល​មែន»​។ នេះ​ជា​សម្ដី​របស់ Gack Grealish ប្រាប់​ទៅ​កាន់ ITV មុន​បន្ទាប់​ពី​​ចប់​ការ​ប្រកួត​​។ មួយ​គ្រាប់​នោះ​មាន​រយៈ​ចំងាយ​ប្រហាក់ប្រហែល​ជា ២៥​យ៉ាត​ ហើយ​វា​ជា​គ្រាប់​ទី​២​បន្ទាប់​ពី Grealish បាន​ស៊ុត​គ្រាប់​ទី​១​​ក្នុង​នាទី​ទី​១៨ ​វគ្គ​ទី​១ និង​គ្រាប់​ទី​៣​របស់​អង់គ្លេស​រក​បាន​ដោយ​​ Declan Rice រក​បាន​នៅ​នាទី​ទី​៨៤ មុន​ពេល​បញ្ចប់​ការ​​​ប្រកួត​ខាង​ម្ចាស់​ផ្ទះ​ ហ្វាំងឡង់​ ក៏​រក​បាន​មួយ​គ្រា​ប់​ត្រឡប់​មក​វិញ​ដែរ​ពោល​គឺ​នៅ​នាទី​ទី​៨៧​ជិត​ហ្នឹង​បញ្ចប់​ទៅ​ហើយ​ដែល​រក​បាន​ដោយ​ A. Hoskonen ។

គិត​មក​ដល់​ពេល​នេះ​អង់គ្លេស​មាន​៩ ​ពិន្ទុ​ស្ថិត​នៅ​លេខ​២​ក្នុង League B ក្រុមទី​២ ខណៈ​ គ្រិច មាន​១២​ពិន្ទុ​ពេញ​ស្ថិត​នៅ​លេខ​​១​ក្នុង​ពូល​៕ ​​​

ប្រភព៖ BBC   Daro Ly