AIESEC Cambodia រៀបចំកម្មវិធី យុវជនឆ្ពោះទៅអាជីវកម្ម ឆ្នាំ២០២៤ (Youth To Business Carnival 2024)

  • 2024-10-15 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជធានីភ្នំពេញ៖ កាលពីថ្ងៃសៅរ៍ និងអាទិត្យ ទី០៧ និង ទី០៨ ខែកញ្ញា ឆ្នាំ២០២៤ សមាគមនិស្សិតវិទ្យាសាស្រ្តសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ នៅកម្ពុជា (AIESEC) បានផ្តួចផ្តើមគំនិតរៀបចំកម្មវិធីដែលមានឈ្មោះថា យុវជនឆ្ពោះទៅអាជីវកម្ម ឆ្នាំ២០២៤ (Youth To Business Carnival 2024) នៅ សាលអុីអនម៉ល នៃផ្សារទំនើបអុីអនម៉ល ភ្នំពេញ។

លើសពីនេះទៅទៀត កាលពីថ្ងៃសៅរ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០២៤ នេះ ពិធីបើកកម្មវិធី "យុវជនឆ្ពោះទៅអាជីវកម្ម ឆ្នាំ២០២៤" ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីសិស្សានុសិស្សចំនួនប្រមាណ ២៦០ នាក់ មកពីបណ្តាសាកលវិទ្យាល័យ និងអង្គការក្រៅរដ្ឋាភិបាល។

កម្មវិធី "យុវជនឆ្ពោះទៅអាជីវកម្ម ឆ្នាំ២០២៤" មួយនេះ ត្រូវបានរៀបចំឡើងដោយ សមាគមនិស្សិតវិទ្យាសាស្រ្តសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ នៅកម្ពុជា (AIESEC) ដែលបានប្រារព្ធឡើងចំនួនពីរថ្ងៃ ដោយសម្រាប់ថ្ងៃទី១ មានការថ្លែងសុន្ទរកថាបើកកម្មវិធីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា។

មិនត្រឹមតែប៉ុណ្ណោះ ក្នុងអំឡុងពេលពីរថ្ងៃនេះ កម្មវិធីយើងមានសកម្មភាពជាច្រើនសម្រាប់សិស្សានុសិស្សដើម្បីស្វែងយល់បន្ថែមដូចជា កិច្ចពិភាក្សាជាក្រុម ដែលមានការពិភាក្សាលើប្រធានបទ "Turning passion into business" ព្រមទាំងមានសិក្ខាសាលាច្រើនជាង ១០ ដែលទទួលបានការចូលរួមពីសំណាក់វាគ្មិនល្បីៗ និងជាអ្នកមានវិជ្ជាជីវៈច្បាស់លាស់លើវិស័យអាជីវកម្ម ក៏ដូចជាធុរកិច្ច។ គួបផ្សំទៅនឹងសកម្មភាពមួយចំនួនមានដូចជា ការអនុវត្តផ្ទាល់ទៅលើការរៀបចំគម្រោងអាជីវកម្ម និងការចេះផ្តួចផ្តើមគំនិតមុន នឹងបង្កើតអាជីវកម្មទៀតផង។