បែលហ្សិក ​ចាញ់​ បារាំង ​ទាំង​ដៃ​គូ​មាន​គ្នា​ត្រឹម​១០​នាក់

  • 2024-10-15 00:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បែលហ្ស៊ិក ចាញ់​ បារាំង​ ក្នុង​លទ្ធផល ២-១ ​ក្នុង​ទឹក​ដី​របស់​ខ្លួនឯង​ បើ​ទោះ​បី​បារាំង​ទទួល​​​បាន​កាត​ក្រហម​​ម្នាក់​សល់​គ្នា​ត្រឹម​១០​​នៅ​តែ​មិន​អាច​តាម​បាន​ស្មើ​ត្រឡប់​មក​វិញ​​ក្នុង​ការប្រកួត​ UEFA Nations League សប្ដាហ៍​ទី​៤ ក្នុង​​​ League A ​ក្រុម​ទី​២​។

ក្នុង​ការ​ប្រកួត​នោះ​​មាន​ការ​សម្រុក​គ្នា​យ៉ាង​ខ្លាំង​ហើយ​នៅ​វគ្គ​ទី​១​ម្ចាស់​ផ្ទះ បែលហ្ស៊ិក ​ទទួល​បាន​ឱកាស​មាន​បាល់​ពិន័យ​​១១​ម៉ែត្រ​​មួយ​គ្រាប់​មុន​នៅ​នាទី​ទី​២៣​​​ប៉ុន្តែ​ Y.Tielemans ​ទាត់​បាល់​ពិន័យ​នោះ​មិន​ចូល​។ ចូល​​ដល់​នាទី​ទី​៣៥ ខាង​បារាំង​ក៏​មាន​​បាល់​ពិន័យ​១១​ម៉ែត្រ​មួយ​គ្រាប់​វិញ​ហើយ​ធ្វើ​បាន​សម្រេច​ដោយ​កីឡាករ R.Kolo Muani ។

ចូល​ដល់​នាទីទី​៤៥+៣ ​​L.Openda របស់​ក្រុម​ម្ចាស់​ផ្ទះ​ក៏​បាន​តាម​បាន​ស្មើ​ ហើយ​​កា​រប្រកួត​ក៏​បាន​បញ្ចប់​វគ្គ​ទី​១​​ក្នុង​លទ្ធផល​១-១។ ចូល​ដល់​វគ្គទី​២​ក្រុម​ទាំង​ពីរ​នៅតែ​សម្រុក​គ្នា​ទៅ​វិញ​ទៅ​មក​​រហូត​ដល់​នាទី​ទី​៦២ R.Kolo Muani របស់​បារាំង​ដដែល​ក៏​ធ្វើ​បាន​គ្រាប់​ទី​២​ បង្កើត​ការនាំ​មុខ​២-១​។ ការ​ប្រកួត​ក៏​អូស​បន្លាយ​ដល់​នាទីទី​៧៦​ខ្សែ​បម្រើ A. Tchouameni របស់​បារាំង​ក៏​ទទួល​បាន​កាត​ក្រហម​។ យ៉ាង​ណា​ដ្បិត​តែ​ទទួល​បាន​កាត​ក្រហម​ក៏ពិត​មែន​ ប៉ុន្តែ​បែលហ្ស៊ិក​ហាក់​មិន​អាច​សម្រុក​បារាំង​​បាន​សម្រេច​បាន​ឡើយ​​ការ​ប្រកួត​កី​រក្សា​លទ្ធផល​២-១​ដល់​ចប់​កា​រប្រកួត​។

លទ្ធផល​២-១ ជួយ​ឲ្យ​បារាំង​បន្ត​រក្សា​លេខ​រៀង​ទី​២​ក្នុង​តារាង​ league A ក្រុម​ទី​២ដដែល​ដោយ​មាន​៩​ពិន្ទុ​ហើយ​ក្រុមដែល​លេខ​១​គឺ​អ៊ីតាលី មាន​១២​ពិន្ទុ​ពេញ​​ដែល​លេង​បាន​៤​ប្រកួត​ឈ្នះ​ទាំង​៤​ ខណៈ​ បែលហ្ស៊ិក ស្ថិត​នៅ​លេខ​៣​មាន​តែ​៤​ពិន្ទុ​ប៉ុណ្ណោះ​៕ ​​​​​​

Daro Ly