បដិវត្តកម្មបញ្ញាសិប្បនិម្មិត និងយុទ្ធសាស្ត្រត្រៀមខ្លួនសម្រាប់អនាគតកម្ពុជា ផ្ដោតលើទិសដៅ ៤ចំណុច
- 2024-10-15 02:06:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បដិវត្តកម្មបញ្ញាសិប្បនិម្មិត និងយុទ្ធសាស្ត្រត្រៀមខ្លួនសម្រាប់អនាគតកម្ពុជា ផ្ដោតលើទិសដៅ ៤ចំណុច
ចន្លោះមិនឃើញ
សិក្ខាសាលាស្ដីពីបដិវត្តកម្មបញ្ញាសិប្បនិម្មិត និងយុទ្ធសាស្ត្រត្រៀមខ្លួនសម្រាប់អនាគតកម្ពុជា (Embracing The AI Revolution Strategies For A Future-Ready Cambodia) ដែលបានរៀបចំឡើងនៅក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ នាល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ គឺផ្ដោតសំខាន់លើទិសដៅ៤ចំណុច។
ឯកឧត្ដម លាង មុន្នីរិទ្ធ រដ្ឋលេខាធិការតំណាងឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្មបានគួសបញ្ជាក់យ៉ាងដូច្នេះថា សិក្ខាសាលាថ្ងៃនេះជាការចែករំលែកនូវចំណេះដឹង បទពិសោធ ជាមួយប្រធានបទបញ្ញវន្តកម្ម បញ្ញាសិប្បនិមិត្ត និងយុទ្ធសាស្ត្រ ត្រៀមខ្លួនសម្រាប់អនាគតកម្ពុជា ដែលមានការអញ្ជើញចូលរួមធ្វើបទបង្ហាញដោយផ្ទាល់ពីសំណាក់សាស្ត្រាចារ្យពីររូបហុងកុង និងអ្នកជំនាញ ដែលមានបទពិសោធផ្នែក AI នៃស្ថាបត្យកម្ម។
ក្នុងសិក្ខាសាលានេះគឺមានទិសដៅ និងគោលបំណងសំខាន់ចំនួន ៤ ដែលមានដូចខាងក្រោម៖
១- ជាការចែករំលែកចំណេះដឹង និងបទពិសោធល្អ ពាក់ព័ន្ធដំណើរវិវឌ្ឍន៍នៃបដិវត្តកម្ម AI និងពាក់ព័ន្ធតួនាទីភារកិច្ចរបស់រាជរដ្ឋាភិបាល និងប្រជាជន។
២-បទពិសោធក្នុងការប្រើប្រាស់ AI ក្នុងការបង្កើតឬឆ្នៃប្រឌិតគំនិតថ្មីៗនៅទីក្រុង ហុងកុង។
៣-ករណីនៃការសាកល្បងពីការកែលម្អហេដ្ឋារចនាសម្ពន្ធសម្ព័ន្ធទីក្រុង ដោយបច្ចេកវិទ្យាថ្មី AI នៅតំបន់មហាវិថីព្រះនរោត្ដម និងព្រះស៊ីសុវត្ថិ។
៤-ការពិភាក្សា និងលើកជាគំនិតអំពីយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍន៍ទីក្រុង។
ឯកឧត្ដមក៏បានបន្ថែមទៀតថា តាមរយៈគោលបំណងសំខាន់ៗទាំង៤ខាងលើ អ្នកចូលរួមសិក្សាទាំងអស់ត្រូវតែសិក្សាឲ្យដឹងតើអ្វីទៅជាបញ្ញាសិប្បនិម្មិត ហើយគ្រប់គ្នាត្រូវតែដឹងឲ្យបានថាបច្ចុប្បន្ននេះ AI នេះវាកំពុងតែស្ថិតនៅត្រង់ចំណុចណា៕