ផ្ទះអាជីវកម្មទំនើប Townhouse ចាប់បើកលក់ហើយក្នុងទីក្រុងនរា ផ្សារភ្ជាប់ការរស់នៅជាមួយពាណិជ្ជកម្ម និងធម្មជាតិ

  • 2024-10-17 06:41:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីក្រុងនរា គឺជាទីក្រុងរណបទី3 មានទំហំផ្ទៃដីប្រមាណ ១២៥ ហិចតា ដែលទទួលបានសិទ្ធិអភិវឌ្ឍដោយក្រុមហ៊ុន OCIC និងគ្រោងចំណាយថវិកាជាង 2.5 ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍន៏ ទីក្រុងរណបថ្មីមួយនេះ ឲ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពហុបំណង ដ៏មានសក្ដានុពលបំផុតមួយ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

បន្ទាប់ពីគម្រោងអគារពាណិជ្ជកម្ម Norea Square ដំបូងគេនៅទីក្រុងនរា ដែលបានលក់អស់ស្ទើរទាំងស្រុង ត្រឹមរយៈពេលដ៏ខ្លី នៅពេលនេះទីក្រុងនរាបានបើកលក់ផ្ទះអាជីវកម្ម Townhouse បែបទំនើបបន្ថែមទៀតដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជនដែល មានបំណងបើកអាជីវកម្ម ឬពង្រីកសាខាអាជីវកម្មនៅក្នុងទីក្រុងនរា។

ផ្ទះអាជីវកម្ម Townhouseបែបទំនើប ត្រូវបានរចនាឡើងយ៉ាងល្អប្រណិត និងទាន់សម័យ មានកម្ពស់ ៤ជាន់ ទំហំផ្ទះធំទូលាយ 5m x17m បែងចែកជា 4បន្ទប់គេង 7បន្ទប់ទឹក និងលំហពាណិជ្ជកម្មធំទូលាយ ដែលធ្វើឲ្យទីតាំងនេះល្អទាំងសម្រាប់រស់នៅ ទាំងប្រកបអាជីវកម្ម។ ផ្ទះអាជីវកម្មនេះមាន ទីធ្លាមុខផ្ទះរហូតដល់ 7m សម្រាប់ចតយានយន្ត ទីធ្លាខាងក្រោយផ្ទះ 3m សម្រាប់រៀបចំជាសួនច្បារខាងក្រៅផ្ទះ និងមានបំពាក់មកជាមួយដំបូល Skylight ដែលអាចផ្តល់ពន្លឺគ្រប់គ្រាន់ចូលមកក្នុងផ្ទះ ស័ក្តិសមជាមួយអាជីវកម្មគ្រប់ប្រភេទ អភិវឌ្ឍជាមួយទីតាំងដ៏មានសក្ដានុពល បណ្តុំដោយអគារពាណិជ្ជកម្ម ហាងទំនិញល្បីៗសួនកម្សាន្តកុមារ និងគម្រោងការិយាល័យទំនើបផ្សេងៗទៀត។ ហើយអ្វីកាន់តែពិសេសនោះ គឺគម្រោងផ្ទះអាជីវកម្មនេះផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់ 8% ទៅលើការបើកលក់ដំណាក់កាលដំបូង ជាមួយលក្ខខណ្ឌបង់ប្រាក់ដ៏ល្អឥតខ្ចោះ។

យោងតាមសំណេរក្នុងទំព័រហ្វេសប៊ុកផ្លូវការ របស់សម្តេចតេជោបានបញ្ជាក់ថា “កោះនរាក្លាយជាតំបន់ពហុសកម្មភាពសេដ្ឋកិច្ច ក្រោយមានការតភ្ជាប់ដោយស្ពាន និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ តំបន់កោះនរា ដែលជាទីក្រុងរណបថ្មី កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីមហាជន ជាពិសេសក្រោយពេលដែលមានស្ពានតភ្ជាប់ពីតំបន់កោះពេជ្រ មកកាន់តំបន់កោះនរានេះ។” បច្ចុប្បន្នគម្រោងអភិវឌ្ឍ “ទីក្រុងនរា” របស់ក្រុមហ៊ុន OCIC ក្រៅពីការអភិវឌ្ឍន៍អចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ទីក្រុងនរាក៏បានរៀបចំឲ្យមានទីកន្លែងកម្សាន្តជូនដល់សាធារណជនទាំងអស់រួមមាន៖

  • សួនឧទ្យាន NOREA PARKWAY មានប្រវែង ៤,២០០ម៉ែត្រ តាមបណ្តោយមាត់ទន្លេមេគង្គ អាចដើរលេងកម្សាន្ត គយគន់ទេសភាពទីក្រុង ហាត់ប្រាណ ស្រូបយកខ្យល់អាកាសបរិសុទ្ធ។ល។
  • សួនឧទ្យាន COCONUT PARK NOREA រៀបចំលើផ្ទៃដីជាង3ហិចតា មានសួនច្បារ សួនកុមារ ហាងលក់ទំនិញ-អាហារ។ល។
  • ផែទេសចរណ៍ NOREA PORT ដែលសាធារណជនអាចជិះទូកទេសចរណ៍ ម៉ូតូទឹក និងទូកឯកជន លេងកម្សាន្តតាមដងទន្លេមេគង្គ ទន្លេចតុមុខ

បូករួមជាមួយសួន ពិចនិច ដែលរៀបចំនៅលើផ្ទៃដីជាង 1ហិចតាដែលបើកឲ្យសាធារណជនអាចជួបជុំមិត្តភក្តិ បងប្អូន ក្រុមគ្រួសារ ទទួលទានអាហារបែបពិចនិចដោយឥតគិតថ្លៃ។ ហើយទីកន្លែងទាំងអស់នេះជាកន្លែងលំហែកាយថ្មីស្រឡាង មានលក្ខណៈប្លែកខុសពីគេ និងបានរៀបឡើងដំបូងគេបង្អស់នៅក្នុងរាជធានីភ្នំពេញ។ ទោះបីជាទីក្រុងនរា ទើបតែចាប់ផ្តើមអភិវឌ្ឍក៏ពិតមែន ប៉ុន្តែទទួលបានការគាំទ្រពីវិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុក និងដំណើរអាជីវកម្មដោយហាងប្រ៊េនល្បីៗជាច្រើន។  

សម្រាប់ព័ត៌មានអំពីការលក់ ឬ ជួល នៅទីក្រុងនរា សូមធ្វើការទំនាក់ទំនងមកកាន់លេខទូរស័ព្ទខាងក្រោម៖

099 720 727 / 098 720 727 / 093 801 809 / 098 801 809 / 077 532 232

អត្ថបទថ្មី