អបអរសាទរការសម្ពោធជាផ្លូវការរបស់ក្រុមហ៊ុន ជីលែរ ដែលជាផលិតផលកូរ៉េសុទ្ធ 100% ផលិតពីរោងចក្រនៅក្នុងប្រទេសកូរ៉េ

  • 2024-10-17 04:35:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Zillia Korea Cosmetic ក្រុមហ៊ុនផលិតផលដែរក្សាសម្រស់ឈានមុនគេនៅប្រទេសកូរ៉េ បាននាំចូលផលិតរបស់ខ្លួនមកក្នុងទីផ្សារកម្ពុជា ដែលទើបបើកសម្ភោធជាផ្លូវការ កាលពីថ្ងៃទី ១៣ តុលាឆ្នាំ២០២៤ ដែលមានទីក្នុងបុរីវិមានភ្នំពេញ។

នៅក្នុងកម្មវិធីបើកសម្ភោធជាផ្លូវការបើកយីហោ Zillia សង្កេតឃើញមានវត្តមានយ៉ាងកោះកពីភ្ញៀវកិត្តិយស ជាពិសេសវត្តមាន Influencer ជាច្រើនដួងផងដែរ។ នៅក្នុងពីធីថ្លែងសន្ទរកថាអ្នក លោក Sungwa Nam CEO នៃ Zillia Korea cosmetics បានថ្លែងថា៖ ដោយមើលឃើញថានៅកម្ពុជា ប្រជាជនយើងជាច្រើនដែល មានបញ្ហាស្បែកមុខខ្លាំង (ស្ដើងសរសៃក្រហម ជាំ អាចម៍រុយ ងាយអាលាក់ហ្សី គ្រប់ប្រភេទមុន) ដោយសារការប្រើប្រាស់ សារធាតុកាត់ ក្នុងនោះខ្ញុំក៏ធ្លាប់មានបញ្ហាស្បែកមុខដែរ។ ដូច្នេះខ្ញុំក៏ចាប់ផ្ដើមផលិត នូវផលិតផលថែរក្សាស្បែកមុខដោយសារធាតុចិញ្ចឹម ផ្សំពីធម្មជាតិល្អៗ ដោយប្រើប្រាស់កាន់តែយូរកាន់តែក្មេង។

អ្នកស្រី Yuri Seo Director នៃ Zillia korea cosmetics ថ្លែងក្នុងកម្មវិធីថា ៖”គោលបំណងដែលយើងផលិតផលិតផលនេះឡើងមកព្រោះតែយើងបានមើលឃើញបញ្ហាធំមួយគឺបញ្ហាស្បែកមុខរបស់ប្រជាជនយើងច្រើនដោយសារការប្រើប្រាស់ផលិតផលដែលមានជាតិកាត់ច្រើន អាចនិយាយបានថាជាបញ្ហាជួរមុខដែលប្រជាជនខ្មែរយើងប្រឈមខ្លាំងបណ្តាលអោយមានមុខគាត់រងការខូចយូរឆ្នាំ”។

មូលហេតុនេះហើយទើបយើងបានព្យាយាមសិក្សាស្វែងយល់យ៉ាងយកចិត្តទុកដាក់ ដើម្បីផលិតនូវផលិតផលដែលមានសារធាតុចិញ្ចឹមស្បែកមុខត្រលប់មកសភាពដើមវិញ។ ហើយជាពិសេសរាល់ផលិតផលរបស់ជីលែរគឺធានាបានថាជាផលិតផលកូរ៉េសុទ្ធ ព្រោះមានរោងចក្រធំផ្ទាល់នៅប្រទេសកូរ៉េ ដែលជារោងចក្រត្រូវបានទទួលស្គាល់ពីអង្កការ EWG (ENVIROMENT WORKING GROUP) ផលិតផលិតផលភាគច្រើនចេញទៅក្រៅប្រទេសដូចជា ទៅខាងប៉ែកអ៊ឺរ៉ុប និងខាងជប៉ុនជាដើម។

ចំនុចដែលមិនអាចរំលងបានគឺការយកចិត្តទុកដាក់ផ្ទាល់ពីម្ចាស់ប្រេននាំមកកាន់ប្រជាជនកម្ពុជា ដែលគាត់ជាជាតិខ្មែររស់នៅក្នុងប្រទេសកូរ៉េអស់រយៈពេល ១៧ឆ្នាំ ដោយគាត់បានចំណាយពេលវេលាយ៉ាងច្រើនឆ្នាំមានឆន្ទៈក្នុងការដកពិសោធន៍ផ្ទាល់ស្រាវជ្រាវផលិតផលប្រេនមួយនេះប្រកបដោយស្ទង់ដារខ្ពស់ និងជួយព្យាបាលរាល់បញ្ហាស្បែកមុខ។ ហេតុនេះហើយទើបយើងជឿជាក់យ៉ាងមុតមាំជាមួយផលិតផលជីលែរ គឺជាជំនួយការក្នុងការជួយទៅពង្រឹងទៅលើសុខភាពស្បែកមុខមកកាន់ប្រជាជនកម្ពុជាយើង។

នាំមកចូលក្នុងប្រទេសកម្ពុជា បច្ចុប្បន្ន Zlillia មាន៥ផលិតផលកំពុងចរាចរណ៍លើទីផ្សារ មានដូចជា ទឹកជូតមុខ Perfect solution cleansing water , ហ្វូមលាងមុខសេរីថ្មីមានច្រាសទន់ៗ ,ឡេការពារកម្ដៅថ្ងៃ Sunscreen EGF ESSENC, Foam Pack, Zillia Sooting៕

អត្ថបទថ្មី