សហព័ន្ធ​បាល់ទាត់​អង់គ្លេស​ចង់​ឲ្យ​ Pep ​ចូល​កាន់​តំណែង​ថ្ងៃ​អង្គារ​នេះ​តែ​ម្ដង​​ក្រោយ...

  • 2024-10-15 01:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​បាល់ទាត់​អង់គ្លេស​សម្ដែង​​ភាព​រីករាយ និង​ចង់​ឃើញ​លោក Pep Guardiola ចូល​កាន់​តំណែង​​ជា​គ្រូ​បង្វឹក​​នា​ថ្ងៃ​អង្គារ​នេះ​តែ​ម្ដង​បន្ទាប់​ពី​បែក​ធ្លាយ​​រឿង​លោក​សាកសួរ​ទៅ​កាន់ AF ពី​ការ​​បង្ហាញ​ចេតនា​ចង់​​ចូល​កាន់​តំណែង​ជា​គ្រូ​បង្វឹក​ជំនួសលោក Lee Carsley ដែល​ជា​គ្រូ​បង្វឹក​បណ្ដោះ​អាសន្ន​នោះ។

អ្នក​ចាត់​ការ​របស់​មេឃ​ខៀវ​លោក Pep ​នៅ​សល់​កុង​ត្រា​ជាមួយ​ Manchester City ​នៅ​ត្រឹម​ឆ្នាំ​២០២៥​ និង​ត្រូវ​បាន​គេ​ដឹង​​ថា លោក​បាន​សាកសួរ​ទៅ​កាន់​ សហព័ន្ធ​បាល់ទាត់​អង់គ្លេស​ ពី​ការ​ចង់​​ចូល​កាន់​តំណែង​​នាម​ជា​អ្នក​​​ចាត់​ការ​បន្ទាប់​របស់​អង់គ្លេស​។ បើ​តាម​ការ​ចេញ​ផ្សាយ​របស់​​ស្ថាប័ន​ Times លោក​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ពី​អនាគត​របស់​ខ្លួន​​ក្នុង​ពេល​ឆាប់​ៗ​ក្នុង​សប្ដាហ៍​នេះ​តែ​ម្ដង​។

យ៉ាង​ណា​អ្នក​ចាត់​វ័យ​៥៣​ឆ្នាំ​ ក៏​ទំនង​ជា​នឹង​អាច​សម្រេច​​​ចិត្ត​បន្ត​កុង​ត្រា​មួយ​ឆ្នាំ​ទៀត​​​ក្នុង​ការ​ស្នាក់​នៅ Manchester City ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់ Telegraph ។ ជាមួយ​គ្នា​នោះ​លោក Lee Carsley ក្នុង​នាម​ជា​អ្នក​ចាត់​ការ​បណ្ដុះ​អាសន្ន​របស់​អង់គ្លេស​​​បច្ចុប្បន្ន​ ក៏​បាន​ទម្លាយ​រឿង​មួយ​ដែរ​ថា​លោក​ នឹង​មិន​ទទួល​បាន​ឱកាស​ធ្វើ​ជា​អ្នក​​ចាត់​ការ​ក្រុម​តោ​កំណាច​អង់គ្លេស​​ពេញ​លេញ​ដែរ​​។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ពី The Sun ។

​Pep Guardiola មិនទាន់​មាន​ការ​ឆ្លើយតប​អ្វី​ទាំង​អស់​​ទៅ​កាន់ FA ស្ដី​ពី​ការ​​​​មិន​បន្ត​កុង​ត្រា​​​បន្ថែម​ទៀត​ជាមួយ Manchester City ហើយ​ក៏​មិនទាន់​​ធ្វើ​ការ​សម្រេច​ចិត្ត​អ្វី​ទាំង​អស់​រឿង​ទៅ​​កាន់​អ្នក​​ចាត់ការ​របស់​ក្រុម​ណា​​នោះ​​។ ខណៈ​ដែល​ City មាន​ចេតនា​ចង់​ឲ្យ​អ្នក​ចាត់​ការ​​រូបនេះ​ដឹក​នាំ​ឲ្យ​ក្រុម​របស់​ខ្លួន​ឲ្យ​គ្រប់​១០​ឆ្នាំ​សិន​។

យ៉ាង​ណា​នៅ​​ពេល​ដែល​គេ​សួរ​​ពី​អនាគត​របស់​លោក​កាល​ពី​ថ្ងៃ​អាទិត្យ​នោះ​ ​​អ្នក​ចាត់​រូប​នេះ​បាន​ឆ្លើយ​​នៅ​ក្នុង​ Italian TV ថា «​ចាក​ចេញ​ពី Manchester City ? វា​មិនមែនជាការ​ពិត​ទេ​ ខ្ញុំមិនទាន់​សម្រេច​ចិត្ត​អ្វី​ទាំង​អស់​​។ វា​ក៏​មិន​មែន​ជា​ការ​ពិត​ដែរ​ដែល​ខ្ញុំ​នឹង​ក្លាយ​ជា​គ្រូ​បង្វឹក​របស់​ អង់គ្លេស​នោះ​​ ហើយ​ប្រសិន​បើ​ខ្ញុំ​​ធ្វើ​ការ​សម្រេច​​ចិត្ត​​​អ្វី​មួយ​នោះ​ ខ្ញុំ​នឹង​និយាយ​ថា​​ខ្ញុំ​មិន​ដឹង​អ្វី​ទាំង​អស់​ ប៉ុន្តែ​អ្វី​វា​នឹង​អាច​​កើត​ឡើង​»៕ ​​​​​​​

ប្រភព៖ BBC   Daro Ly