Pep ឆ្លើយ​យ៉ាង​ដូច្នេះ​រឿង​ចង់​ឲ្យ​លោក​ដឹក​នាំ​អង់គ្លេស​

  • 2024-10-14 02:32:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​​តំណែង​អ្នក​ចាត់​ការ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ មិន​ទាន់​រក​​បាន​គ្រូ​​បង្គោល​ជាក់លាក់​នៅ​ឡើយ​ទេ ខណៈ​លោក​ Lee Kevin Carsley ដែល​កំពុង​ដឹក​នាំ​នោះ​គ្រាន់​តែ​ជា​គ្រូ​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ​។

យ៉ាង​ណា​រឿង​​ព័ត៌មាន​ចង់​បាន​អ្នក​នេះ​អ្នក​​នោះ​មក​ដឹក​នាំ​នោះ​មាន​ជា​ហូរហែ​ ដោយ​ទាំង​​លោក Pep Guardiola ថែម​​ទៀត​ផង​​។ ជុំ​វិញ​សំនួរ​ដែល​សូរ​ទៅ​កាន់​លោក​ Pep ​​ចុង​ក្រោយ​បង្អស់​រឿង​លោក​ចូល​កាន់​តំណែង​អង់គ្លេស​នោះ​លោក​​បាន​បដិសេធ​ថា​មិន​មែន​ជា​ការ​ពិត​ឡើយ​។ លោក​បាន​ឆ្លើយ​ថា ​បច្ចុប្បន្ន​នេះ​លោក​កំពុង​តែ​ដឹក​នាំ​ក្រុម​​ Manchester City ។

​អ្នក​ចាត់​ការ​សញ្ជាតិ​​អេស្ប៉ាញ​បាន​បញ្ជាក់​បែប​នេះ​ទៀត​ថា «​ខ្ញុំ​មិន​ទាន់​មាន​ការ​សម្រេច​ចិត្ត​អ្វី​ទាំង​អស់​​មក​ដល់​ពេល​នេះ​។ យ៉ាង​ណា​គ្រប់​យ៉ាង​វា​នឹង​អាច​កើត​ឡើង​ព្រោះ​អី​បាល់ទាត់​យើង​មើល​មិន​ឃើញ​ទេ​ ​ដូច្នេះ​​ខ្ញុំ​អាច​ឆ្លើយ​បាន​នៅ​ពេល​នេះ​ថា ខ្ញុំ​មិន​ទាន់​ដឹង​»។

សូម​បញ្ជាក់​ថា កុង​ត្រា​របស់​អ្នក​ចាត់​ Pep Guardiola នៅ​សល់​មួយ​ឆ្នាំ​ទៀត​ ពោល​គឺ​ឆ្នាំ​២០២៥ ទើប​អស់​សុពលភាព​ ​ខណៈ​អ្នក​គាំទ្រ​របស់ មេឃ​ខៀវ កំពុង​តែ​​​ចង់​ឃើញ​ប្រធាន​ក្លឹប​​បន្ត​កុង​​ត្រា​បន្ថែម​ទៀត​ជា​មួយ​អ្នក​ចាត់ការ​ដ៏​ជោគជ័យ​​មួយ​នេះ​៕

Daro Ly