ស្រណោះណាស់ ការចាកចេញដ៏ឆាប់រហ័សរបស់ផលិតករ កៅ សីហា សល់ត្រឹមស្នាមញញឹម យ៉ាងអាឡោះអាល័យ
- 2024-10-21 03:08:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រណោះណាស់ ការចាកចេញដ៏ឆាប់រហ័សរបស់ផលិតករ កៅ សីហា សល់ត្រឹមស្នាមញញឹម យ៉ាងអាឡោះអាល័យ
ចន្លោះមិនឃើញ
ដូចដែរប្រិយមួយចំនួនធំបានដឹងហើយថាកាលពីល្ងាចថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៤ ម្សិលមិញនេះ មហាជន ជាពិសេសអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមពិតជាមានការភ្ញាក់ផ្អើល និងតក់ស្លុតយ៉ាងខ្លាំង បន្ទាប់ពីទទួលបានដំណឹងលាចាកលោករបស់ផលិតករល្បីឈ្មោះប្រចាំផលិតកម្ម ហង្សមាស លោក កៅ សីហា។
ដំណឹងមរណភាពរបស់ផលិតកររូបនេះត្រូវបានមហាជន ជាពិសេសមិត្តសិល្បៈ អ្នករួមអាជីពជាច្រើនរូបបានធ្វើការចែករំលែក ព្រោងព្រៀតលើបណ្ដាញសង្គម និងបង្ហាញអារម្មណ៍យ៉ាងក្រៀមក្រំ។ លើសពីនេះគេសង្កេតឃើញអ្នកនិពន្ធបទចម្រៀងរួមទ្រនំគឺលោក ទ្រី សក្កដា បានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួួយលោក កៅ សីហា និង ប៉ីប៉ីឌី ដោយរូបទាំងនោះបង្ហាញពីសកម្មភាពសប្បាយរីករាយ សើចក្អាក់ក្អាយជាមួយគ្នាក្នុងអំឡុងពេលរួមការងារជាមួយគ្នា។
ក្នុងនោះអ្នកនិពន្ធបទចម្រៀងរូបនេះបានភ្ជាប់ពាក្យពេចដ៏ស្រណោះអំពីអនុសាវរីយ៍ធ្លាប់មានរួមគ្នា ថែមទាំងបង្ហើបប្រាប់ថា លោក កៅ សីហា ជាមនុស្សម្នាក់ដែលមិនចេះរីងស្ងួតតែងតែធ្វើឱ្យក្រុមការងារសប្បាយរីរាយ ធ្វើការកក់ក្ដៅដូចក្រុមគ្រួសារ។
លោក សក្កដា ថ្លែង៖ “សូមបញ្ជាក់ថានេះមិនមែនជាក្រុមការងារទេ គឺជាគ្រួសារតែម្តង ស្នាមញញឹមឡេីងសប្បាយនៅក្បែរបង កៅ សីហា គឺថាមួយលានរឿងមិនចេះរីងស្ងួត នឹកណាស់ ចាំឆាតមកលេងផងបង នឹកៗៗៗៗៗៗៗៗៗៗៗ”។
ការចាកចេញដ៏ឆាប់រហ័ស សូម្បីតែពាក្យលាក៏មិនអាចនិយាយលាគ្នារបស់លោក កៅ សីហា ពិតជាធ្វើឱ្យប៉ះទង្គិចផ្លូវយ៉ាងខ្លាំងដល់មហាជន និងអ្នកសិល្បៈ ព្រោះមានការលើកឡើងថា ពិតជាទទួលយកមិនបានព្រោះវាលឿនខ្លាំងពេក។
យ៉ាងណាមិញជុំវិញការស្លាប់របស់លោក កៅ សីហា ត្រូវបានតារាសម្ដែងពហុជំនាញអ្នកនាង ខាត់ សុឃីម បានបង្ហោះឱ្យមហាជនដឹងថា ភ្លាមៗលោក កៅ សីហា បានដាច់សរសៃឈាមខួរក្បាល និងបានបញ្ជូនទៅកាន់មន្ទីរពេទ្យប្រទេសវៀតណាម៕