ទីបំផុត​របស់​​ម្នាក់​ដែល​ជិះកង់​ពី​​ចិន​ទៅ​​អារ៉ាប៊ីសាអ៊ូឌីត​​បាន​ជួប Ronaldo ដូច​បំណង​

  • 2024-10-22 01:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ម្នាក់​ដែល​​ដែល​បាន​ធ្វើ​ដំណើរ​​តាម​រយៈ​​ការ​ជិះកង់​អស់​រយៈ​ពេល​៦​ខែ​ និង​២០​ថ្ងៃ​​ពី​ប្រទេស​ចិន​ទៅ​កាន់​​ទឹក​ដី អារ៉ាប៊ីសាអ៊ូឌីត ​ដើម្បី​​តែ​បំពេញ​ក្ដី​ស្រមៃ​​បាន​ជួប​ជាមួយ​ Idol របស់​ខ្លួន Ronaldo នោះ​ទី​បំផុត​បា​ន​ជួប​ដូច​បំណង​។

​​​ក្លឹបAl Nassr បាន​រៀបចំ​ឲ្យ​ពួក​គេ​បាន​ជួប​គ្នា​ភ្លាម​​ បន្ទាប់​ពី​ការ​ប្រកួត​រវាង​ក្រុម Al Shabab និង​ Al Nassr ត្រូវ​បាន​បញ្ចប់​។ ដ្បិត​ថា​​វា​មិន​មែន​ជា​ការ​ជួប​គ្នា​នៅ​ទឹក​ដី​របស់​ Al Nassr ប៉ុន្តែ​ក្លឹប​មួយ​នេះ​មិន​​ឲ្យ​បុរស​​នោះ​រង់​ចាំ​គេ​យូរ​​ទេ ឬ​រង់ចាំ​ដល់​ការ​ប្រកួត​ក្នុង​ដី​របស់​ខ្លួន​ឡើយ​ ពោល​គ្រាន់​តែ​ដឹង​ថា​បុរស​ជន​ជាតិ​​នោះ​​បាន​ទៅ​ដល់​ទឹកដី Al Shabab ​ក៏​រៀបចំ​ឲ្យ​ពួក​គេ​ជួប​គ្នា​តែ​ម្ដង​។

​​​​​ក្រោយ​ពេល​ជួប​គ្នា​​​បុរស​​ម្នាក់​នោះ​​​ទទួល​បាន​ការ​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ និង​​ទទួល​បាន​ចុះ​ហត្ថលេខា​ពី Ronaldo និង​ថត​រូប​ផង​ដែរ​។ ​វា​ជា​កំណត់​ត្រា​មួយ​ថ្មី​ទៀត​ដែល​បុរស​​ម្នាក់​នេះ​ធ្វើ​បាន​ ដោយ​ជិះកង់​​​អស់​ ១៣,០០០​ គីឡូម៉ែត្រ​ឆ្លង​ពី​ប្រទេស​ចិន​ទៅ​កាន់​​ទឹក​​ដី​ប្រទេស អារ៉ាប៊ីសាអ៊ូឌី ដើម្បី​តែ​ចង់​បំពេញ​ក្ដី​​ស្រមៃ​របស់​ខ្លួន​។

សំនួរ​សួរ​ថា ហេតុ​អី​បុរស​នោះ​ត្រូវ​តែ​ជិះកង់​​ទៅ​ជួប Idol របស់​ខ្លួន?​ ​ហើយ​មិន​​​ធ្វើ​ដំណើរ​ដោយ​ជើង​ហោះហើរ​ធម្មតា​ៗ ។ រឿង​នេះ​យើង​អាច​កាត់​យល់​ថា ប្រសិន​បើ​ហោះហើរ​ធម្មតា​តើ Ronaldo ព្រម​ឲ្យ​ជួប​ឬ​អត់​? មួយ​វិញ​ទៀត​ការ​ជិះកង់​ទៅ​​រក​​នេះ​វា​បាន​បញ្ជាក់​ពី​ទឹក​ចិត្ត​ដ៏​ធំធេង​​របស់​​បុរស​ជនជាតិ​ចិន​នោះ​មួយ​បាត់​ទៅ​ហើយ​​ថា ​គេ​​មាន​ចិត្ត​​ស្រលាញ់ និង​មាន​ក្ដី​ស្រមៃ​មួយ​នេះ​ធំ​កម្រិត​ណា​នោះ​៕ ​​

ប្រភព៖ Dailyspoonfeed   Daro Ly

អត្ថបទថ្មី