នៅអាស៊ីអាគ្នេយ៍មាន ៧ប្រទេស ដែលមានតំណែងនាយករដ្ឋមន្ត្រី
- 2024-10-31 03:07:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅអាស៊ីអាគ្នេយ៍មាន ៧ប្រទេស ដែលមានតំណែងនាយករដ្ឋមន្ត្រី
ចន្លោះមិនឃើញ
នៅតំបន់អាស៊ីអាគ្នេយ៍ មានប្រទេសសរុបចំនួន ១១ រួមមាន ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ ទីម័រឡេស្តេ និងវៀតណាម។
ចំណោម ១១ប្រទេសនោះ មាន ៧ប្រទេសដែលមានតំណែងនាយករដ្ឋមន្ត្រី។
៧ ប្រទេសនោះមានដូចជា កម្ពុជា ឡាវ ម៉ាឡេស៊ី សិង្ហបុរី ថៃ ទីម័រឡេស្តេ និងវៀតណាម។
កម្ពុជា និងថៃ មានតំណែងនាយករដ្ឋមន្ត្រីកាន់តួនាទីជាប្រមុខរដ្ឋាភិបាល ហើយមានព្រះមហាក្សត្រជាប្រមុខរដ្ឋ។ ចំណែកឯ ៥ប្រទេសទៀត មានប្រធានាធិបតីជាប្រមុខរដ្ឋ។
តំណែងនាយករដ្ឋមន្ត្រីជាតំណែងប្រមុខរដ្ឋាភិបាល កាន់អំណាចពិតប្រាកដក្នុងការដឹកនាំរដ្ឋក្នុងចំណោមប្រទេសទាំងនោះ។ មានតែប្រទេសទីម័រឡេស្តេនោះទេ ដែលមាននាយករដ្ឋមន្ត្រីមិនសូវអំណាច ដោយសារតែក្នុងប្រទេសនេះ ប្រធានាធិបតីជាអ្នកមានសិទ្ធិសម្រេចចុងក្រោយបង្អស់៕