នៅអាស៊ីអាគ្នេយ៍ មានតែបុគ្គល៣រូបប៉ុណ្ណោះ ទទួលបានពានណូបែលសន្តិភាព
- 2024-10-31 08:37:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅអាស៊ីអាគ្នេយ៍ មានតែបុគ្គល៣រូបប៉ុណ្ណោះ ទទួលបានពានណូបែលសន្តិភាព
ចន្លោះមិនឃើញ
ពានណូបែលសន្តិភាពត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩០១ សម្រាប់ឲ្យទៅកាន់បុគ្គល ឬក៏ស្ថាប័នណា ដែលបានខិតខំលះបង់ធ្វើការកិច្ចការលើកស្ទួយសន្តិភាពសម្រាប់ប្រទេសរបស់ខ្លួន ក៏ដូចជាពិភពលោកទាំងមូល។
ពាននេះត្រូវបានប្រគល់ជារៀងរាល់ឆ្នាំដោយគណៈកម្មាធិការណូបែលន័រវែស ជូនចំពោះបុគ្គលចំនួន១០៩រូប និង២៨ស្ថាប័នហើយមកទល់នឹងពេលនេះ។
នៅក្នុងចំណោម១០៩រូបនោះ នៅអាស៊ីអាគ្នេយ៍យើងមាននេះតែបុគ្គលបីរូបនេះប៉ុណ្ណោះ ដែលធ្លាប់ទទួលបានពានមួយនេះ។ បុគ្គលទាំងបីនេះគឺ៖
១.លោក ឡេ ដឹកថូ (Le Duc Tho)៖ ជាអតីតមេទ័ព និងជាអ្នកចរចាសម្រាប់រដ្ឋាភិបាលវៀតណាមខាងជើង ទទួលបានពានណូបែលសន្តិភាព នៅក្នុងឆ្នាំ១៩៧៣ រួមគ្នាជាមួយលោក Henry Kissinger រដ្ឋមន្ត្រីការបរទេសអាមេរិក ក្រោយបានខិតខំចរចាជាអាមេរិកនៅឆ្នាំ១៩៧៣ ក្នុងការបញ្ចប់សង្គ្រាមនៅវៀតណាម ជាលទ្ធផលអាមេរិកបានដកទ័ពចេញពីវៀតណាម។ យ៉ាងណាក្ដី លោកបដិសេធមិនទទួលពានមួយនេះទេដោយសារតែពេញចិត្តនឹងទង្វើរបស់អាមេរិកធ្វើមកដាក់ប្រទេសលោក។
២.អ្នកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi)៖ ជាអ្នកនយោបាយប្រទេសភូមា ទទួលបានពាននេះក្នុងឆ្នាំ១៩៩១ ក្នុងខណៈពេលដែលអ្នកស្រីកំពុងជាប់ឃុំឃាំងនៅផ្ទះដោយពួកយោធា។ អ្នកស្រីត្រូវបានគេស្គាល់ថាជាបុគ្គលមួយរូប ដែលតែងតែទាមទារប្រជាធិបតេយ្យ និងសិទ្ធិមនុស្សតាមរយៈសកម្មភាពអហិង្សា ពីពួកយោធាភូមា។
៣. អ្នកស្រី ម៉ារៀ រេសា (Maria Ressa)៖ សហស្ថាបនិក និងជានាយកប្រតិបត្តិអង្គភាពសារព័ត៌មាននៅប្រទេសហ្វីលីពីន Rappler ទទួលបានពាននេះក្នុងឆ្នាំ២០២១នេះ ក្រោយបានប្រើប្រាស់សិទ្ធិសារព័ត៌មានក្នុងការទម្លាយពីសកម្មភាពរំលោភអំណាច ការប្រើប្រាស់អំពើហិង្សា ការរីកដុះដាលឡើងនៃលទ្ធិផ្ដាច់ការ និងសកម្មភាពមិនត្រឹមត្រូវជាច្រើននៅប្រទេសហ្វីលីពីន៕
ប្រភព៖ The Nobel Prize