ថ្ងៃ ៩វិច្ឆិកា មិនត្រឹមជាថ្ងៃពិសេសរបស់កម្ពុជាទេ តែក៏ជាថ្ងៃចងចាំមួយរបស់ប្រជាជនអាល្លឺម៉ង់ដែរ
- 2024-11-08 08:01:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្ងៃ ៩វិច្ឆិកា មិនត្រឹមជាថ្ងៃពិសេសរបស់កម្ពុជាទេ តែក៏ជាថ្ងៃចងចាំមួយរបស់ប្រជាជនអាល្លឺម៉ង់ដែរ
ចន្លោះមិនឃើញ
ដោយសារតែការចុះខ្សោយឥទ្ធិពលរបស់លទ្ធិកុម្មុយនិស្តទើបបណ្ដាលឲ្យ អ្នកនាំពាក្យបក្សកុម្មុយនិស្តអាល្លឺម៉ង់ខាងកើត បានប្រកាសផ្លាស់ប្ដូរជំហររបស់ខ្លួនជាមួយនឹងអាល្លឺម៉ង់ខាងលិច នៅថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ១៩៨៩។ គាត់បាននិយាយថា ពលរដ្ឋនៃអាល្លឺម៉ង់ខាងកើតមានសេរីភាពក្នុងឆ្លងព្រំដែនទៅកាន់អាល្លឺម៉ង់ខាងលិច។
ភ្លាមៗនោះ ទាំងប្រជាជនមកពីខាងលិច និងខាងកើតបានជួបជុំគ្នានៅច្រកចេញចូលនៃរបងប៊ែរឡាំង ដោយមានការផឹកស្រា រាំច្រៀង បន្ទាប់ពីបែកបាក់គ្នាអស់ជាច្រើនឆ្នាំ ដោយមិនខ្លាចរអារដ្ឋអំណាចរបស់ពួកកុម្មុយនិស្តឡើយ។ ជាង ២លាននាក់មកពីប៊ែរឡាំងខាងកើតបានចូលទៅលេងប៊ែរឡាំងខាងលិច ក្នុងអារម្មណ៍សប្បាយរីករាយដែលមិនធ្លាប់មានពីមុនមក។ ប្រជាជនខ្លះប្រដាប់ដោយញញួរ និងខ្ទាស់ សំដៅទៅកម្ទេចរបងដ៏រឹងមាំនោះ។ ពេលនោះជញ្ជាំងប៊ែរឡាំងក៏បានដួលរលំ ដែលជាសញ្ញាបញ្ចប់នូវការបែងចែកទ្វីបអឺរ៉ុបជាពីរ។
ក្រោយមក ប៊ែរឡាំងក៏ក្លាយជាទីក្រុងតែមួយ និងលែងបែងចែកលទ្ធិសេរី ឬសង្គមនិយមអ្វីឡើយ តែគេត្រូវរង់ចាំជាងមួយឆ្នាំទៀត គឺនៅឆ្នាំ ១៩៩០ទើបអាល្លឺម៉ង់ទាំងពីររួបរួមជាអាល្លឺម៉ង់តែមួយដូចសព្វថ្ងៃនេះ។
ជញ្ជាំងប៊ែរឡាំង (Berlin Wall) ត្រូវបានកសាងឡើងនៅឆ្នាំ ១៩៦១ ដើម្បីទប់ស្កាត់ការហូររបស់ប្រជាជននៃប៊ែរឡាំងខាងកើត ទៅកាន់ប៊ែរឡាំងខាងលិច៕