ចាយត្រឹម១៤០០០០ម៉ឺន ! អាចទៅលេងបុណ្យភូមិមានជើងនៅមណ្ឌលគិរី! សំខាន់គេងអូតែល និង នាំទៅដើរ លេងកន្លែងស្អាតៗទៀត
- 2024-11-11 09:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាយត្រឹម១៤០០០០ម៉ឺន ! អាចទៅលេងបុណ្យភូមិមានជើងនៅមណ្ឌលគិរី! សំខាន់គេងអូតែល និង នាំទៅដើរ លេងកន្លែងស្អាតៗទៀត
ចន្លោះមិនឃើញ
អ្នកដែលមានបំណងមកលេងខេត្តមណ្ឌលគិរី ប៉ុន្តែបារម្ភពីបញ្ហាថវិកា នៅពេលនេះ អ្នករៀបចំមហោស្រពសិល្ប: បុណ្យភូមិមានជើងបានរៀបចំកញ្ចប់ទេសចរណ៍យ៉ាងពិសេស សម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នា ដោយចំណាយត្រឹម តែ១៤០០០០រៀល ក៏អាចមកលេងបុណ្យភូមិមានជើង ការស្នាក់នៅអូតែល និង នាំដើរលេងកន្លែងស្អាតៗជាច្រើននៅ ខេត្តមណ្ឌលគិរី។
ក្នុងកញ្ចប់ទេសចរណ៍មកលេងបុណ្យភូមិមានជើងនេះលោកអ្នកនឹងបានទៅកន្លែងស្អាតៗជាច្រើននៅក្នុងខេត្តមណ្ឌលគិរីដែលមានដូចជា៖
សកល កិត្យា សហស្ថាបនិកមួយរូប និង ជាអ្នកដឹកនាំផ្នែកច្នៃប្រឌិតនៃមហោស្រពសិល្បៈ បុណ្យភូមិមានជើងឆ្នាំ២០២៤ បានប្រាប់អោយដឹងពីពីគោលជំហររបស់កម្មវិធីថា « ក្នុងឆ្នាំនេះ បុណ្យភូមិមានជើង នៅតែរក្សាជំហរក្នុងការផ្សព្វផ្សាយសិល្ប:វប្បធម៏ ទីកន្លែងធម្មជាតិតាមតំបន់ ដោយឆ្នាំនេះផ្ទាល់ ជនជាតិដើមភាគតិចឞូន៝ង និង សត្វដំរីនៅខេត្តមណ្ឌលគីរី នឹងត្រូវបានយកមកផ្សព្វផ្សាយ ក្នុងមាតិកាពិេសសៗនានាដូចជា ដំរីលេងខ្លួន ការសម្តែងសិល្ប:បែបជនជាតិដើមភាគតិច ការប្រគំតន្ត្រី ទស្សនីយភាពសិល្ប:នានា និងសកម្មភាពដែលជាការចូលរួមពីយុវជនតាមតំបន់ដែលមានឈ្មោះថា «ឡេឡដំរី» ។ ក្នុងនោះប្រធានបទមួយទៀតប្រចាំឆ្នាំ គឺ «ការពង្រឹងសមត្ថភាពកុមារ និងយុវជន គឺជាការកសាងពិភពលោកឲមានភាពស្រស់បំព្រង» ។
សូមបញ្ចាក់ថា មហោស្រពសិល្បៈបុណ្យភូមិ មានជើង រៀបចំដោយភ្លើងគប់ និង បុណ្យភូមិ រួមជាមួយកិច្ចសហការរៀបចំដោយយូនីសេហ្វ ខបត្ថម្ភដោយ កម្ពុអ៊ែរ៉ា ជាមួយនឹងការសហការរៀបចំពីយុវជនស្ម័គ្រចិត្ត «ឡេឡេ ដំរី» ប្រមាណជាង ១០០នាក់។ កម្មវិធីនឹងរៀបចំចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃ២៤ ខែវិចិ្ឆកាខាងមុខនេះ សង្ឃឹមថានឹងទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករ ដើម្បីកម្សាន្ត និងយល់ដឹងពីវប្បធម៌របស់ប្រជាជន ខេត្តមណ្ឌលគិរី។