Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​

  • 2024-11-29 01:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rúben Amorim គឺ​ជា​អ្នក​ចាត់​ការ​ថ្មី​របស់ Manchester United ដែល​បាន​ចូល​ខ្លួន​មក​ដឹក​នាំ​បាន​ចំនួន​២​ប្រកួត​ហើយ បន្ទាប់​ពី​ចុះ​កុង​ត្រា​​ដល់​ឆ្នាំ ២០២៧ ក្រោយ​ការ​ផ្ទេរ​ពី Sporting ។

​ក្រោយ​ការ​ចូល​កាន់​តំណែង​នេះ​​លោក​ទទួល​បានការ​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ពី​ Fan របស់​បិសាច​ក្រហម​ ​ដោយ​សារ​តែ​លោក​បាន​សាង​ស្នាដៃ​ជា​ច្រើន​នៅ Sporting ហើយ​យល់​ព្រម​ចូល​​មក​​កាន់​កន្លែង​ជំនួស​ Erik Ten Hag ដែល​ដឹក​នាំ​បិសាច​ក្រហម​មិន​បាន​ល្អ​ទាល់​តែ​សោះ​។ ក្រោយ​ការ​ជួយ​ក្រុម​ឲ្យ​ឈ្នះ Bodø / Glimt របស់​ប្រទេស​ ន័រវែស​ ៣-២ ​អ្នក​ចាត់​ថ្មី​រូប​នេះ​​បាន​និយាយថា «​​អ្នក​គាំទ្រ​របស់​បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​​មាន​ភាព​កក់​ក្ដៅ​ ហើយ​​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​នេះ​ជា​ផ្ទះ​របស់​​ខ្ញុំ​យ៉ាង​ដូច្នេះ​ដែរ​។ វា​ពិត​ជា​ពិសេស​ណាស់​ ខ្ញុំ​នឹង​ចង់​ចាំ​វា​​ទុក​រហូត​ដល់​អាជីព​របស់​ខ្ញុំ​ត្រូវ​បាន​បញ្ចប់​​»។

​ក្រៅ​ពី​ការ​យក​ចិត្ត​ទុក​ដាក់ និង​ដាក់​ការ​ជឿជាក់​ពី​អ្នក​គាំទ្រ​ ​Rúben Amorim​ ​ក៏​ទទួល​បាន​ការ​សរសើរ​ពី​កីឡាករ​គ្រប់​គ្នា​ថា ពួក​គេ​ចូលចិត្ត​របៀប​លេង​របស់​​​អ្នក​ចាត់​ការ​ថ្មី​នេះ ព្រោះ​វា​​ស្រដៀង​ទៅ​នឹង​អ្វី​ដែល​គេ​ធ្លាប់​បាន​លេង​ពី​មុន​មក​។ ក្នុង​នោះ Rasmus Højlund ម្ចាស់​គ្រាប់​បាល់​ពី​រ​គ្រាប់​ដែល​គេ​បាន​ជួយ​ក្រុម​ឲ្យ​យក​ឈ្នះ ៣-២ កាល​ពី​យប់មិញ​នោះ​ក៏​បាន​លើក​យក​ចំណុច​ពិសេស​​នៃ​​ប្រព័ន្ធ​លេង​របស់​ Rúben Amorim​ ថា ​វា​ពិត​ជា​ពិសេស​ ​ព្រោះ​វា​ស្រដៀង​ទៅ​នឹង​ស្ទាយ​ដែល​គេ​ធ្លាប់​លេង​កាល​នៅ Atalanta ៕ ​​

Daro Ly