Ruben Amorim ឆ្លើយ​យ៉ាង​ឡូវ​​នៅ​ពេល​អ្នក​កាសែត​សួរ​អំពី​ Marcus Rashford

  • 2024-12-31 01:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ​គេ​បាន​មើល​ឃើញ​ថា Marcus Rashford ​កំពុង​តែ​ស្ថិត​នៅ​​លើ​ប្រធាន​បទ​ក្ដៅ​ដែល​មិន​បាន​​ស្ថិត​​ក្រោម​ការ​ជ្រើស​រើស​របស់​អ្នក​ចាត់​ការ​ថ្មី Ruben Amorim នោះ​ទេ ហើយ​​ខ្សែ​ប្រយុទ្ធ​​របស់​អង់គ្លេស​រូប​នេះ​​ក៏​ទំនង​ជា​មិន​អាច​បន្ត​នៅ Manchester United ទៀត​ផងដែរ​។

​ក្រោយ​ប្រកួត​ចប់​ជាមួយ​ Newcastle United ​ចាញ់ ២-០ ក្នុង​ដី​ខ្លួនឯង​​យ៉ាង​អាម៉ាស់​លោក Ruben Amorim ក្នុង​នាម​អ្នក​ចាត់​ការ​របស់​​ Manchester United ​បាន​ឆ្លើយ​ទៅ​កាន់​អ្នក​កាសែត​បែប​នេះ​ជុំ​វិញ​សំណើ​ឬ​រឿង​រ៉ាវ​ដែល​ទាក់​ទង​នឹង​ការ​​​បន្ត​អាជីព​នៅ​បិសាច​ក្រហម​របស់ Marcus Rashford ឬ​ក៏​ត្រូវ​ចាក​ចេញ​។ ក្នុង​សំនួរ​នេះ​​អ្នក​ចាត់​ការ​​សញ្ជាតិ​ព័រទុយហ្គាល់​បាន​ឆ្លើយ​បែប​ឈឺ​ៗ​ថា «​ខ្ញុំ​គ្មាន​ពេល​គិត​ពី​រឿង​នេះ​​ទេ បច្ចុប្បន្ន​ខ្ញុំ​កំពុង​គិត​​ពី​រឿង​​​ក្រុម​ទាំង​មូល​​។ អ្នក​ទាំង​អស់​គ្នា​សួរ​​នេះ​ ព្រោះ​អ្នក​ទាំង​អស់​គ្នា​គិត​ពី​ Marcus ប៉ុន្តែ​ខ្ញុំ​គិត​​តែ​ពី​ក្រុម​ប៉ុណ្ណោះ​»។

​អ្នក​ចាត់​ដដែល​បាន​បន្ថែម​ថា បច្ចុប្បន្ន​រូប​លោក​ជា​មួយ​ក្រុម​ទាំង​មូល​មិន​មាន​បញ្ហា​អ្វី​ទេ​ជាមួយ​កីឡាករ​ឬ​ក្រុម​ទាំង​មូល​គឺ​មាន​ទំនាក់​ទំនង​ល្អ​ណាស់​ លោក​បាន​ព្យាយាម​តេស្ត​គ្រប់​យ៉ាង​​ ដើម្បី​ស្វែង​រក​ចំណុច​ប្រសព្វ​មួយ​ដែល​លោក​ចង់​បាន​។ ​លោក​សង្ឃឹម​ថា​​នឹង​អាច​ស្វែង​រក​ចំណុច​ល្អ​មួយ​សម្រាប់​​បិសាច​ក្រហម​​៕

Daro Ly

អត្ថបទថ្មី