Tesla ធ្លាក់ចុះការលក់ ខណៈទីផ្សាររថយន្តអគ្គិសនី កាន់តែចង្អៀត
- 2025-01-06 03:47:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Tesla ធ្លាក់ចុះការលក់ ខណៈទីផ្សាររថយន្តអគ្គិសនី កាន់តែចង្អៀត
ចន្លោះមិនឃើញ
Tesla បានថយចុះចំនួននៃការលក់របស់ខ្លួនប្រចាំ ឆ្នាំ ២០២៤។ នេះជាការថយចុះការលក់ ជាលើកដំបូងបំផុតក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ របស់ Tesla។ ក្រុមហ៊ុនផលិតរថយន្ត ដឹកនាំដោយមហាសេដ្ឋី Elon Musk មួយនេះ បានលក់រថយន្តក្នុងចំនួន ១,៧៩លានគ្រឿង កាលពីឆ្នាំ ២០២៤ ពោលគឺបានធ្លាក់ចុះ ១ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ដែលក្រុមហ៊ុននេះ លក់បាន ១,៨០ លានគ្រឿង។
ដោយសារតែការមកដល់នៃវត្តមានរថយន្តអគ្គិសនីរបស់ចិន ជាច្រើនក្រុមហ៊ុន ជាមួយនឹងតម្លៃធូរថ្លៃទៀតនោះ Telsa បានសម្រេចបន្ថយតម្លៃរថយន្តរបស់ខ្លួន។ ប៉ុន្តែបើទោះបីជាបែបនេះក្តី ក៏ការលក់របស់ Tesla នៅតែមានការថយចុះដដែល។ ជាក់ស្តែង ក្រុមហ៊ុនផលិតរថយន្តរបស់ចិន BYD បានយកចំណែកទីផ្សាររថយន្តអគ្គិសនីមួយភាគធំ ដោយបានប្រកាសអំពីតួលេខនៃការលក់រថយន្ត EV សរុបរបស់ខ្លួន បានដល់ទៅ ១,៧៦ លានគ្រឿង នៅក្នុងឆ្នាំ ២០២៤។
Tesla បានរំពឹងពីការលក់មួយចំណែកធំ នៅក្នុងទីផ្សារប្រទេសចិន។ ប៉ុន្តែ ដោយសារតែ BYD ជាគូប្រជែងធំរបស់ខ្លួន និងជាប្រ៊េនឡាននៅក្នុង ហើយណាមួយវិញទៀត តម្លៃក៏ប្រកួតប្រជែងគ្នាខ្លាំង ទើបធ្វើឱ្យ Tesla មានផលលំបាក គ្នុងការវាយយកចំណែកទីផ្សារ ពីប្រទេសយក្សអាស៊ីមួយនេះ៕