Marcus Rashford ៖ មានក្លិបច្រើនចង់បានខ្ញុំ តែការសម្រេចចិត្តមក Aston Villa ជាជម្រើសល្អបំផុត
- 2025-02-03 01:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Marcus Rashford ៖ មានក្លិបច្រើនចង់បានខ្ញុំ តែការសម្រេចចិត្តមក Aston Villa ជាជម្រើសល្អបំផុត
ចន្លោះមិនឃើញ
ខ្សែបម្រើប្រយុទ្ធរបស់បិសាចក្រហម Manchester United , Marcus Rashford បានសម្រេចចិត្តមកកាន់ Aston Villa ហើយក្នុងលក្ខខណ្ឌខ្ចីជើង។
ក្នុងការរៀបចំមកកាន់ទឹកដីរបស់ Aston Villa នេះខ្សែប្រយុទ្ធខាងលើបាននិយាយថា មានក្លិបពីរ-បី បានទាក់ទងមកគេ ប៉ុន្តែគេគិតថា Aston Villa ជាកន្លែងដែលធ្វើគេមិនមានភាពអល់អែកក្នុងការសម្រេចចិត្តមកកាន់ទឹកដីមួយនេះ។ គេពិតជាមានភាពស្ងើចសរសើរទៅកាន់ Aston ខ្លាំងមែនទែនពីរបៀបនៃការលេងរបស់ក្រុមមួយនេះក្នុងពេលបច្ចុប្បន្ន។ អ្វីដែលកាន់តែពិសេសនោះ Rashford គេពិតជាមានការសរសើរដល់ឆន្ទៈរបស់ក្រុមក្នុងការលេងជាចង្វាក់រួមមួយ។
ទោះបីជាយ៉ាងគេក៏មិនភ្លេចអរគុណដល់ក្លិបទាំងពីរដែលបានផ្ដល់ឱកាសឲ្យរូបគេទទួលបានឱកាសមួយនេះ គេពិតជាពេញចិត្តនូវការសម្រេចចិត្តរបស់ក្លិបទាំងពីរខ្លាំងមែនទែន។ ក្នុងលក្ខខណ្ឌបានកំណត់ថា ជាបណ្ដោះអាសន្ន Rashford ស្ថិតក្នុងលក្ខខណ្ឌខ្ចីជើងនិងបន្ថែមដោយលក្ខខណ្ឌទិញដាច់ក្នុងតម្លៃ៤០លានផោនផងដែរ ៕