​ឡៅ ចន្ទ្រា ដាក់​មួយ​ឃ្លា​នេះ​​ហ្វេន​គុនខ្មែរ​ពេញ​ចិត្ត​ពេញ​ប្រទេស​

  • 2025-02-16 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេ​ដឹង​ថា ឡៅ ចន្ទ្រា ជា​កីឡាករ​ដែល​មាន​សមត្ថភាព និង​ល្បី​ល្បាញ​យូរ​មក​ហើយ ​សិស្ស​ក្នុង​ក្លិ​ប​​ ៩១១ រូប​នេះ​​ហាក់​ធ្លាក់​សមត្ថភាព​​ក្រោយ​ពេល​ឡើង​ទម្ងន់​ ពិសេស​យឺត​ជាង​មុន។

យ៉ាង​ណា​កាល​ពី​​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ម្សិល​មិញ​នេះ​ ចន្ទ្រា បាន​បង្ហោះ​មួយ​ឃ្លា​ ដែល​​ធ្វើ​ឲ្យ​ហ្វេន​ហ្វេន​គុនខ្មែ​រ​ជា​ច្រើន​ពេញ​ចិត្ត​​រូបគេ​​ខ្លាំង​មែនទែន​ ខ្លឹមសារ​នោះ​មាន​ន័យ​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​ពិត​ជា​ស្ដាយ​សមត្ថភាព​របស់​ខ្ញុំ​ពេល​នោះ​​ណាស់ ​គិត​មក​ដល់​ពេលនេះ​មាន​រយៈ​ពេល​៨​ឆ្នាំ​ហើយ បើ​សួរ​ខ្ញុំ​ថា ពេល​នោះ​វ៉ៃ​បាន​លុយ​ប៉ុន្មាន​​​ចំលើយ​គឺ​មិន​ដូច​ពេលនេះ​ទេ ពី​មុន​១​ប្រកួត​៣០០​-​៤០០​​អី​ហ្នឹង​។ តែ​ឥឡូវ​​សម្រាប់​អ្នក​ដែល​​​​កម្រិត​ខ្ពស់​១​ប្រកួត​ ​៥០០០​ទៅ​៦០០០​​ស៊ី​ផុយ​! ហឺម​ជីវិត​អ្នក​ប្រដាល់​មាន​តែ​ប៉ុណ្ណឹង​​។ ​ស៊ូ​បន្ត​ទៀត​ទើប​ជីវិត​មាន​ន័យ​ប្រឹង​ហាត់​ឲ្យ​ខ្លាំង​ក្រែង​​​យក​វា​​មក​វិញ​បាន​ខ្លះ​»​

គេ​បាន​សរសេរ​ទៀត​ថា «​ចង់​សួរ​បង​ប្អូន​ថា ​បើ​សិន​ជា​ខ្ញុំ​ប្រឹង​ហាត់​​ឲ្យ​បាន​៧០ភាគ​រយ​នៃ​ពី​មុន​វិញ​​បង​ប្អូន​គាំទ្រ​ទេ​? តស់​អ្នក​តាកែវ​ចាំ​ជួប​គ្នា​​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ​ឆ្នាំ​២០២៥ ប៉ះ​សៃ​យុគ ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​បង​ប្អូន​ឃើញ​ថា ចន្ទ្រា​ ពី​មុន​មកវិញ​! ទោះ​មិន​បាន​១០០%​ក៏​បាន​៧០​%​នៃ​ពី​មុន​ដែរ​»។

​សូម​បញ្ជាក់​ថា ការ​ប្រកួត​ជាមួយ​ សៃ​យុគ ចន្ទ្រា​ បាន​ធ្វើ​ការ​ហ្វឹកហាត់​​យ៉ាង​ខ្លាំង​ ដើម្បី​ត្រៀម​ជួប​ខ្លា​ចាស់​របស់​ថៃ ព្រោះ​វា​ជា​ការ​ប្រកួត​មួយ​ដ៏ សំខាន់​មាន​ការ​ដណ្ដើម​ខ្សែក្រវាត់​ គ្រុឌ ថែម​ទៀត​ផង​៕

មួយ ហ៊ា

អត្ថបទថ្មី