ស្ថានភាពសេដ្ឋកិច្ច កំពុងប្រកួតប្រជែង ចិន បង្ហាញសញ្ញាគាំទ្រ ដល់ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ក្នុងស្រុក

  • 2025-02-18 03:32:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៥ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានជួបជាមួយមេដឹកនាំអាជីវកម្មដ៏សំខាន់ៗ ដូចជា លោក Jack Ma ដែលជាសហស្ថាបនិកនៃក្រុមហ៊ុន Alibaba នៅទីក្រុងប៉េកាំង។ កិច្ចប្រជុំនេះមានសារៈសំខាន់ ព្រោះវាបង្ហាញពីការប្រែប្រួលក្នុងវិធីសាស្រ្ត ដែលរដ្ឋាភិបាលចិន គាំទ្រវិស័យឯកជន។

ក្រៅពីលោក Jack Ma កិច្ចប្រជុំនេះ មានមេដឹកនាំពីក្រុមហ៊ុនធំៗផ្សេងៗ ដូចជា Huawei និង Tencent។ លោក ស៊ី បានលើកឡើងថា ក្រុមហ៊ុនឯកជនគួរតែមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍប្រទេស។ លោក បានលើកទឹកចិត្តឱ្យពួកគេបន្តធ្វើការឱ្យបានល្អ និងចូលរួមជួយអភិវឌ្ឍសេដ្ឋកិច្ច។

វត្តមានរបស់លោក Jack Ma គឺមានអត្ថន័យយ៉ាងខ្លាំង ដោយបង្ហាញថា រដ្ឋាភិបាលចិន អាចនឹងផ្តល់ការគាំទ្រដល់វិស័យឯកជនជាថ្មី។ ព័ត៌មានពីការប្រជុំបានរំលេចពីការប្តេជ្ញាចិត្តរបស់លោក ស៊ី ក្នុងការធានាថា ក្រុមហ៊ុន សហគ្រាសឯកជនអាចដំណើរការបានដោយសុវត្ថិភាព។ នេះបង្កើតភាពរំភើបនៅក្នុងទីផ្សារ ដោយបង្ហាញថា រដ្ឋាភិបាលចិន អាចផ្តល់ភាពងាយស្រួល និងគាំទ្រដល់វិស័យឯកជន។

នៅពេលដែលប្រទេសចិនកំពុងខិតខំធ្វើឱ្យសេដ្ឋកិច្ច មានភាពល្អប្រសើរ កិច្ចប្រជុំនេះគឺជាជំហានដ៏សំខាន់មួយក្នុងការបង្កើតតុល្យភាពរវាងការគ្រប់គ្រងរបស់រដ្ឋ និងភាពច្នៃប្រឌិតរបស់វិស័យឯកជន៕

ប្រភព៖ Aljazeera   អត្ថបទ ៖ គីម ណារ៉ាក់

អត្ថបទថ្មី