ប្រកាសឡើងរឿង Rent Boy នៅលើ Angkor DC ឥឡូវរាប់ត្រួសៗឃើញផលិតកម្មដល់ទៅ ៣ ត្រៀមខ្លួនដែរ!
- 2025-02-20 04:31:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រកាសឡើងរឿង Rent Boy នៅលើ Angkor DC ឥឡូវរាប់ត្រួសៗឃើញផលិតកម្មដល់ទៅ ៣ ត្រៀមខ្លួនដែរ!
ចន្លោះមិនឃើញ
ប្រភពចេញពី LD ដែលជាផលិតកម្មភាពយន្ដក្នុងស្រុកធំមួយ បានបង្ហើបថា ផលិតកម្មបានឡើងរឿង “ប្រុសលក់ខ្លួន ឬ RENT BOY នៅលើ App Angkor DC ដើម្បីឲ្យទស្សនិកជនអាចទស្សនាភាពយន្ដដ៏ជក់ចិត្ដនេះនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ខណៈដែលរឿងធំៗខ្នាតអន្ដរជាតិមួយចំនួនទៀតក៏នឹងត្រូវឡើងនៅលើApp មួយនេះដែរ។
ក្រោយពីខ្សែភាពយន្ដដែលធ្លាប់ផ្ទុះការគាំទ្រខ្លាំងនៅតាមរោងភាពយន្ដ ផលិតកម្ម LD បានតាមផ្គាប់ចិត្ដហ្វេនៗបន្ដទៀតដោយដាក់រឿងទាំងនោះទៅលើApp ដូចជារឿង “ប្រវត្ដិស្នេហ៍នាងនាថ” “លោកប៉ាមហាកូរ” និងរឿង“ម៉ែក្មេកខ្ញុំខ្មោច” ជាដើម។
នៅសម្រាប់ខ្សែភាពយន្ដរឿង “ប្រុសលក់ខ្លួន” ដែលជារឿងខ្នាតធំមួយហ្វេនៗនៅមិនទាន់អស់ចិត្ដក្នុងការទស្សនា ទើបផលិតកម្ម LD បានសម្រេចប្រកាសដាក់ឲ្យដំណើរការនៅលើAPP ជាផ្លូវការនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ។
ក្រៅពីរឿងដ៏ជក់ចិត្ដនេះ នៅមានខ្សែភាពយន្ដចំនួន ២រឿងទៀត គឺរឿង “បណ្ដាសានាងរាត្រី” និងរឿង “អ្នកតាកំបុតក្បាល” ក៏នឹងដាក់នៅលើ App Ankor DC ដែរ ខណៈដែលផលិតកម្មល្បីៗដូចជា ផលិតកម្ម PALM របស់ផលិតករ ឆាយ បូរ៉ា ផលិតកម្ម បដិហារ និងផលិតកម្ម PSD ក៏ប្រកាសឡើងរឿងថ្មីៗរបស់ខ្លួននៅលើAPP ដែលពោរពេញដោយមាតិកាកម្សាន្ដ ជាពិសេសខ្សែភាពដ៏សម្បូរបែបមួយនេះដែរ៕