លិង្គដ៏ធំ ត្រូវបានយកមកតំកល់ លើព្រះយោនី នៅប្រសាទភ្នំដា ដើម្បីបួងសួងសុំសេចក្តីសុខ ត្រជាក់ត្រជុំ
- 2025-02-24 03:42:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លិង្គដ៏ធំ ត្រូវបានយកមកតំកល់ លើព្រះយោនី នៅប្រសាទភ្នំដា ដើម្បីបួងសួងសុំសេចក្តីសុខ ត្រជាក់ត្រជុំ
ចន្លោះមិនឃើញ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បាននាំយកនូវ សិវលិង្គ យកមកតំកល់លើព្រះយោនី នៅប្រាសាទភ្នំដា ដែលកន្លងមកត្រូវបានបាត់បង់និរាសព្រាត់ព្រាស់ ដោយសារតែសង្គ្រាមផ្ទៃក្នុង ដ៏រាំរ៉ៃ របស់ព្រះរាជាណាចក្រកម្ពុជា។
លិង្គព្រះឥសូរ ឬ លិង្គព្រះសិវៈ គឺជានិមិត្តសញ្ញាមួយដ៏សំខាន់ក្នុងសាសនាហិណ្ឌូ និងពុទ្ធសាសនាខ្មែរ។ លិង្គជារូបតំណាងនៃព្រះឥសូរ (ព្រះសិវៈ) ដែលជាអាទិទេពបង្កើត និងបំផ្លាញលោក។ លិង្គត្រូវបានគេប្រើជានិមិត្តសញ្ញានៃកម្លាំងបុរស និងការបង្កើតជីវិត។ នៅក្នុងសាសនាហិណ្ឌូ លិង្គព្រះឥសូរត្រូវបានគេគោរពខ្លាំង ហើយជារឿយៗត្រូវបានបូជាដល់ព្រះឥសូរដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនពីព្រះអង្គ។
ជាក់ស្តែង នៅក្នុងការនាំយកនូវ សិវលិង្គ យកមកតំកល់លើព្រះយោនី នៅ ប្រាសាទភ្នំដា ថ្នាក់ដឹកនាំខេត្តតាកែវ បានធ្វើការបួងសួង សូមឱ្យមានភ្លៀងធ្លាក់តាមរដូវកាល សូមឱ្យមានភោគផលជាកសិកម្មបរិបូណ៌ ឧស្សាហកម្ម ទេសចរណ៍ និង គ្រប់វិស័យទាំងអស់មានការរីកចម្រើនជានិច្ចនិរន្ត ដើម្បីធ្វើឲ្យសេដ្ឋកិច្ចមានវឌ្ឍនភាពកំពង់ខ្ពស់សម្រាប់ជាប្រយោជន៍ដល់ប្រជាជនទូទាំងប្រទេស ជាពិសេសខេត្តតាកែវទាំងមូល៕