Ronaldo ធ្វើ​រឿង​​គួរ​ឲ្យ​គោរព​​ក្នុ​ង​ជំនួប​ Al Nassr យក​ឈ្នះ AI Wehda ២-០

  • 2025-02-26 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo ​បាន​ធ្វើ​រឿង​គួរ​ឲ្យ​គោរព​​ទៀត​ហើយ​ក្នុង​ការ​ប្រកួត​ដែល​ជួយ​ក្រុម​របស់​ខ្លួន​ Al Nassr ​បាន​យក​ឈ្នះ​ទៅ​លើ AI Wehda ២-០ ដែល​រឿង​​នោះ​គឺ​រូប​គេ​សម្រេច​មិន​យក​ការ​ស៊ុត​ប៉េណាល់ទី​ផ្ដល់​ការ​ស៊ុត​ទៅ​ឲ្យ Sadio Mane ​ជា​អ្នក​ស៊ុត​។

អ្នក​ណា​​ៗ​ក៏​គេ​ដឹង​​ដែរ​ថា Ronaldo មាន​គម្រោង​បំបែក​កំណត់​ត្រា​ស្វែង​រក​គ្រាប់​បាល់​១០០០​គ្រាប់​ ដែល​ជា​កំណត់​ត្រា​ថ្មី​មួយ​មិនដែល​​មាន​អ្នក​​ណា​ធ្វើ​បាន ហើយ​បើ​គិត​មក​ដល់​ពេលនេះ​គេស៊ុត​បាន​៩២៤​គ្រាប់​ហើយ​គិត​ត្រឹម​​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៥។ ទោះ​ជា​បែប​នេះ​ក្ដី​គេ​មិន​បាន​ទាម​ទារ​ការ​ស៊ុត​ប៉េណាល់ទី​ដើម្បី​បង្គ្រប់​៩២៥​គ្រាប់​​ទេ ដោយ​ផ្ដល់​ការ​ស៊ុត​​នេះ​ទៅ​ឲ្យ Mane ជា​អ្នក​ស៊ុត​ទៅ​វិញ​។

​​ដើម​ចម​នៃ​រឿង​នេះ​​​មក​ពី Mane ក្នុង​​ចំណោម ៩​ ប្រកួត​ចុង​ក្រោយ​នេះ​គេ​មិនដែល​រក​បាន​គ្រាប់​បាល់​១​គ្រាប់​ឲ្យ​ក្រុម​ឡើយ​ក្នុង​នាម​ជា​ខ្សែ​ប្រយុទ្ធ​ស្លាប ដូច្នេះ​ទើប​មួយ​គ្រាប់​ប៉េណាល់​ទី​នៅ​នាទី​ទី​៩៩​នេះ​ Ronaldo ផ្ដល់​ឲ្យ Mane ជា​អ្នក​ស៊ុត​។ គ្រាប់​បាល់​៩២៤ គ្រាប់​របស់ Ronaldo នេះ​​គិត​ទាំង​ក្លិប និង​ជម្រើស​ជាតិ​ដែល​​គេ​ស៊ុត​បាន​។

ក្នុង​នោះ​​៖

នៅ Real Madrid រក​បាន ៤៣៨ គ្រាប់

នៅ Manchester United រក​បាន​ ៣៤៦ គ្រាប់​

នៅ Juventus រក​បាន​​១៣៤​គ្រាប់​

នៅ Al Nassr រក​បាន​​៩១​គ្រាប់​

គ្រាប់​បាល់​នៅ​ជម្រើស​ជាតិ​វិញ​គេ​រក​បាន​១៣៥​គ្រាប់​ផង​ដែរ៕​​​​

Daro Ly

អត្ថបទថ្មី