«ការ​ប្រកួត​លើស​ពី​កីឡា»​ សម្រាប់​ខួប​​លើក​ទី​១០ បាល់ទាត់​មិត្ត​ភាព​យុវជន​អន្តរក្រសួង​-​ស្ថាប័ន​ ឆ្នាំ​២០២៥

  • 2025-02-26 03:34:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ការ​ប្រកួត​ខួប​លើក​ទី​១០ បាល់ទាត់​មិត្ត​ភាព​យុវជន​អន្តរក្រសួង​-​ស្ថាប័ន​ ឆ្នាំ​២០២៥ «​ការ​ប្រកួត​លើស​ពី​កីឡា​»​​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ជំទាវ​ ដាំ ដារិនី អនុប្រធាន​ ស.ស.យ.ក ដែល​មាន​វត្តមាន​ក្នុង​សន្និសីទ​កាសែត​ចាប់​ពូល​នៃ​ការ​ប្រកួត​ពាន​រង្វាន់​មួយ​នេះ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២៥ នៅ​​មជ្ឈមណ្ឌល​​ម៉ានី នៃ​​អគារ​ Kampus។

​​ព្រឹត្តិការណ៍​​​ខួប​លើក​ទី​១០​បាល់ទាត់​មិត្ត​ភាព​យុវជន​អន្តរក្រសួង​-​ស្ថាប័ន​ ឆ្នាំ​២០២៥ មាន​ក្រុម​ចូលរួម​​សរុប​ចំនួន ៣៥ ។ ចំនួន​នេះ​មាន​ការ​កើន​ឡើង​​៣​ក្រុម​ បើ​ធៀប​ នឹង​ឆ្នាំ​២០២៤ ដែល​នេះ​ជា​ការ​លើក​ឡើង​​របស់​ឯក​ឧត្ដម​ សុខ សប្បាយ​ណា ប្រធាន​គណៈ​កម្មការ​រៀបចំ​ការ​ប្រកួត​ នា​សន្និសីទ​​សារព័ត៌មាន​ អំពី​​ការ​ចាប់​ពូល​។ សន្និសីទ​នេះ​ធ្វើ​ឡើង​ក្រោម​វត្តមាន​ឯក​ឧត្ដម សុខ សប្បាយណា លោក​​ជំទាវ ដាំ ដារិនី តំណាង​ឯកឧត្ដម ហ៊ុន ​ម៉ានី ប្រធាន​ ស.ស.យ.ក និង​ជា​អ្នក​ផ្ដួចផ្ដើម​រៀបចំ​ការ​ប្រកួត​ពាន​រង្វាន់​ខាង​លើ​នេះ​ឡើង​កាល​ពី​ឆ្នាំ​២០១៣​។

​ក្នុង​ឆ្នាំ​២០២៥ នេះ​ការ​រៀបចំ​ច្បាប់​មួយ​ចំនួន​​ត្រូវ​បាន​កែប្រែ​ ដើម្បី​ឲ្យ​មាន​ការ​ប្រកួត​កាន់​តែ​ស្វិតស្វាញ​ជាង​ឆ្នាំ​កន្លង​។ ក្នុង​ឱកាស​នោះ​លោក​ជំទាវ​ ដាំ​ ដារិនី បាន​មាន​ប្រសាសន៍​បែប​នេះ​ថា ការ​ប្រកួត​នេះ​​លើស​ពី​កីឡា​ ហើយ​ការ​ប្រកួត​នេះ​​គឺ​ពិត​ជា​មាន​អត្ថប្រយោជន៍​ខ្លាំង​ណាស់​ ដើម្បី​ទាក់ទាញ​យុវជន​ ពិសេស​នោះ​នៅ​តាម​បណ្ដា​ក្រសួង​ ស្ថាប័ន​រដ្ឋ ​ឲ្យ​ស្គាល់​គ្នា​​​ រាប់​អាន​គ្នា និង​ឈាន​ដល់​កិច្ច​សហប្រតិបត្តិការ​ ក្នុង​នាម​ជា​មន្រ្តី​បម្រើ​ការងារ​រាជការ​ដូច​គ្នា​។

ការ​ប្រកួត​ពាន​រង្វាន់​មិត្ត​ភាព​យុវជន​ អន្តរក្រសួង​-​ស្ថាប័ន​ ឆ្នាំ២០២៥ មាន​ក្រុម​ចំនួន​៣៥​ ​ដោយ​គ្រោង​ចាប់​ផ្ដើម​ដំណើរ​ការ​​ប្រកួត​នៅ​ថ្ងៃ​ទី​១ ខែ​មីនា ​ដល់​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០២៥ នៅ​កីឡដ្ឋាន​ស្តាត​ចាស់​។ ក្រុម​ទាំង​អស់​នឹង​ត្រូវ​បែង​ចែក​ជា​៨​ពូល​មាន​A, B, C, D, E, F, G និង​ H ក្នុង​នោះ​​ពូល F,G និង H គឺ​មាន​៥​ក្រុម​ប្រកួត​គ្នា​។ សូម​បញ្ជាក់​ថា កា​រប្រកួត​ពាន​រង្វាន់ ​បាល់ទាត់​មិត្ត​ភាព​យុវជន​អន្តរក្រសួង​-​ស្ថាប័ន​ កាល​ឆ្នាំ​២០២៤ ជើង​ឯក​បាន​ទៅ​លើ​ក្រុម ក្រសួង​អប់រំ យុវជន​ និង​កីឡា​៕​​​

មួយ ហ៊ា

អត្ថបទថ្មី