ណាវី ជំនួយការ បញ្ញាសប្បនិម្មិត ផ្តល់ជូនដោយធនាគារ ABA ដំបូងគេនៅកម្ពុជា
- 2025-03-10 08:06:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ណាវី ជំនួយការ បញ្ញាសប្បនិម្មិត ផ្តល់ជូនដោយធនាគារ ABA ដំបូងគេនៅកម្ពុជា
ចន្លោះមិនឃើញ
ABA ជាធនាគារឈានមុខ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុឌីជីថលជូនអតិថិជននៅកម្ពុជា។ ជាក់ស្តែង ABA បានបង្កើត ណាវី ដែលជា ជំនួយការ AI សម្រាប់ផ្ដល់ព័ត៌មាននានាពាក់ព័ន្ធនឹងសេវាធនាគាររបស់ខ្លួន។
អតិថិជនមានចម្ងល់ ឬសំណួរពាក់ព័ន្ធនឹងផលិតផល និងសេវាកម្មរបស់ ABA ពេលនេះ ណាវី នឹងឆ្លើយតបជូនលោកអ្នកភ្លាមៗ គ្រប់ពេលវេលា 24 ម៉ោង លើ 24 ម៉ោង ដែលធ្វើឲ្យការបម្រើសេវាធនាគារកាន់តែទំនើបឆ្លាតវៃលើសគេ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ ណាវី ផ្តល់នូវជម្រើសយ៉ាងសម្បូរបែបជូនអតិថិជន និងមានសមត្ថភាពឆ្លើយតបបាន ៣ ភាសា គឺ ភាសាខ្មែរ ភាសាអង់គ្លេស និង ភាសាចិន។
ណាវី ត្រូវបានបង្កើតឡើងដោយជនជាតិខ្មែរ សម្រាប់ប្រជាពលរដ្ឋខ្មែរ សម្រួលដល់ការប្រើប្រាស់សេវាធនាគារ ដោយផ្ដល់នូវការឆ្លើយតបរាល់សំណួរពាក់ព័ន្ធនឹងផលិតផល និងសេវាកម្ម ABA ភ្លាមៗគ្រប់ពេល និងគ្រប់កន្លែង។ មិនថាលោកអ្នកចង់ដឹងអំពីគណនីនីមួយៗ ប្រាក់កម្ចីសម្រាប់តម្រូវការផ្ទាល់ខ្លួន ឬអាជីវកម្ម ណាវី នឹងរង់ចាំបម្រើលោកអ្នកគ្រប់ពេលវេលា!
ចំណុចពិសេសរបស់ ណាវី គឺអតិថិជន នឹងទទួលបានចម្លើយភ្លាមៗ បន្ទាប់ពីសួរសំណួរទៅកាន់ ណាវី ដោយអតិថិជនមិនបាច់ចំណាយពេលរង់ចាំការឆ្លើយតបនៅក្នុងកម្មវិធីផ្ញើសារ ឬ messenger ទៀតនោះទេ។
លើសពីនេះ មុខងារថ្មីមួយនេះ គឺងាយស្រួលប្រើប្រាស់ ដោយគ្រាន់តែចុចប៊ូតុង ណាវី នៅលើអេក្រង់ដើម ABA Mobile ឬបើកកន្លែងឆាត ហើយស្វែងរក ណាវី នៅបញ្ជីឆាតលើគេបង្អស់។
លោកអ្នកមិនទាន់មាន ABA ទៀតមែនទេ? កុំបារម្ភ គ្រាន់តែចុចដោនឡូត ABA Mobile ឥឡូវនេះ តាមរយៈ aba.onelink.me/oRF8/ABAmobile អ្នកអាចប្រើសេវាធនាគារទំនើបឆ្លាតវៃលើសគេ និងសុវត្ថិភាពបំផុត!