លោក ផាត សូដា ជឿថា បូរិន្ទ នឹងយកឈ្នះ កងភិឆីត ក.កុលការ សងសឹកឲ្យ បញ្ញា បាន
- 2025-03-20 01:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ផាត សូដា ជឿថា បូរិន្ទ នឹងយកឈ្នះ កងភិឆីត ក.កុលការ សងសឹកឲ្យ បញ្ញា បាន
ចន្លោះមិនឃើញ
លោក ផាត សូដា គ្រូបង្វឹករបស់ រិទ្ធី បូរិន្ទ មានជំនឿចិត្តយ៉ាងមុតមាំថា សិស្សរបស់ខ្លួនម្នាក់នឹងអាចសងសឹកឲ្យ រិទ្ធី បញ្ញា បានវិញ បន្ទាប់ពីបញ្ញា បានចាញ់ក្រោមដៃជើងខ្លាំងថៃ កងភិឆីត ក.កុលការ កាលពីពេលកន្លងទៅនៅទឹកដីថៃ។
បូរិន្ទ នឹងចូលខ្លួនមកសងសឹកឲ្យបញ្ញា ក្នុងការប្រកួតដណ្ដើមពានអមដោយប្រាក់លាន នៅក្នុងកម្មវិធីប្រកួតសង្វៀនគ្រុឌ ដែលនឹងធ្វើឡើងនៅទឹកដីខេត្តតាកែវនាថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២៥ ។ ក្នុងជំនួបសងសឹកឲ្យមិត្តរួមក្លិបនេះលោក ផាត សូដា យល់ឃើញថា កីឡាករថៃ មិនជាមានអ្វីបារម្ភខ្លាំងសម្រាប់លោកទេ ។
ក្នុងការប្រកួតកាលប៉ះ បញ្ញា កីឡាករថៃ ក៏មិនជាអាចស៊ីដាច់អីជាមួយ បញ្ញា ដែរ គ្រាន់តែការប្រកួតនៅទឹកដីថៃ ដូច្នេះចង់មិនចង់ការដាក់ពិន្ទុវាទៅតាមច្បាប់របស់គេ។ មែនទែនទៅសាច់វ៉ៃកម្ពុជាមានភាគរយលើសផង តែទឹកដីគេ ដូច្នេះថៃគេផ្ដល់ឲ្យកីឡាករគេឈ្នះជារឿងធម្មតាទេ។ មកដល់ការប្រកួតជាមួយ បូរិន្ទ នៅទឹកដីកម្ពុជាលោក ផាត សូដា ជឿយ៉ាងច្បាស់ក្នុងចិត្តថា បូរិន្ទ នឹងឈ្នះការប្រកួតនេះវិញ។ ទាំងតិកនិក និងបច្ចេកទេស សម្រាប់លោក មិនត្រូវការបំពាក់អ្វីច្រើនបន្ថែមទៀតទេ គឺត្រូវការត្រឹមស៊ូសឲ្យបានគ្រាប់គ្រាន់គឺល្អបំផុតហើយ។
លោកយល់ថា សិស្សរបស់លោកម្នាក់នេះមានអ្វីគ្រប់យ៉ាងទាំងអស់តិកនិក និងបច្ចេកទេស គ្រាន់តែការប្រកួត ៥ ទឹកសម្រាប់ក្មេងថ្នាលត្រូវការនោះគឺស៊ូសតែប៉ុណ្ណោះ។ សូមបញ្ជាក់ថា ការប្រកួតរវាង រិទ្ធី បូរិន្ទ និង កងភិឆីត ក.កុលការ គឺធ្វើឡើងក្នុងលក្ខខណ្ឌប្រកួត៥ ទឹក ដណ្ដើមពានដែលវាជាការប្រកួតមួយផ្ដោតលើគុណភាព និងទិសដៅចង់ពង្រឹងកម្រិតថ្នាលរបស់កម្ពុជាក្រោមការរៀបចំរបស់ស្ថានីយទូរទស្សន៍ជាតិកម្ពុជា៕