Ronaldo ៖ យើងមានពេល ៩០នាទី ដើម្បីបង្ហាញថា ពួកយើងជាអ្នកណា
- 2025-03-21 01:16:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ronaldo ៖ យើងមានពេល ៩០នាទី ដើម្បីបង្ហាញថា ពួកយើងជាអ្នកណា
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Cristiano Ronaldo បានលើកឡើងថា «យើងមានពេល ៩០នាទី ដើម្បីបង្ហាញថា ពួកយើងជាអ្នកណា» ក្រោយក្រុមរបស់ខ្លួនបរាជ័យ ១-០ ក្រោមថ្វីជើង ដាណឺម៉ាក នៅជើងទី១វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ UEFA Nations League កាលពីថ្ងៃទី២០ ឈានចូលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នៅទឹកដីរបស់ ដាណឺម៉ាក ។
មួយគ្រាប់របស់ Rasmus Winther Højlund គ្រាប់គ្រាន់ឲ្យព័រទុយហ្គាល់ ចាញ់១-០ ដែល១គ្រាប់នេះរកបាននៅនាទីទី៧៨។ បន្ទាប់ពីចប់ការប្រកួត Ronaldo បានធ្វើបទសម្ភាសន៍ជាមួយអ្នកកាសែតដោយលើកឡើងបែបនេះថា «យើងនៅសល់ពេល៩០នាទីទៀត ដើម្បីបង្ហាញថា ពួកយើងជាអ្នកណា។ យើងនឹងឈ្នះការប្រកួតនោះ ហើយពួកយើងនឹងធ្វើវាឲ្យបាន»។
ជំនួបជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ នៅទឹកដីរបស់ ព័រទុយហ្គាល់វិញម្ដង ដែលការប្រកួតចាប់ផ្ដើមនៅម៉ោង ២:៤៥នាទីយប់រំលងអាធ្រាត្រ៕