RON ZACAPA ប្រារព្ធពិធីអបអរការបើកដំណើរការដ៏ជោគជ័យនៃ “Aged Above The Clouds" ជាមួយរាត្រីនៃបទពិសោធន៍ដ៏ប្រណិត យ៉ាង អស្ចារ្យ
- 2025-03-22 06:56:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
RON ZACAPA ប្រារព្ធពិធីអបអរការបើកដំណើរការដ៏ជោគជ័យនៃ “Aged Above The Clouds" ជាមួយរាត្រីនៃបទពិសោធន៍ដ៏ប្រណិត យ៉ាង អស្ចារ្យ
ចន្លោះមិនឃើញ
រាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី 21 ខែមីនា ឆ្នាំ 2025 - Ron Zacapa Centenario ដែលជាស្រារ៉ោមលំដាប់ខ្ពស់ដែលមានឈ្មោះល្បីល្បាញលើពិភពលោក បានបង្កើតចំណាប់អារម្មណ៍ដែលមិនអាចបំភ្លេចបាននៅលើឆាកដ៏ប្រណីតនៅកម្ពុជាជាមួយការសម្ពោធផ្តាច់មុខផលិតផល “Aged Above The Clouds” នៅសណ្ឋាគារ Shangri-La ដ៏ល្បី នៅភ្នំពេញ។ ព្រឹត្តិការណ៍នេះដែលបានរៀបចំឡើងដោយក្រុមហ៊ុន Colony នេះបានផ្តល់នូវបរិយាកាសប្រកបដោយក្ដីសុខ និងភាពទាន់សម័យក្នុងពេលរាត្រី ដោយប្រមូលផ្តុំអភិជន តារាបណ្តាញសង្គមអន្តរជាតិ និងអ្នកនាំមុខក្នុងឧស្សាហកម្មសំខាន់ៗ។
នៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ ក៏មានវត្តមានតំណាងកិត្តិយសមកពីបណ្ដាញផ្សព្វផ្សាយ តារា បណ្តាញសង្គមកំពូលៗ ដៃគូពាណិជ្ជកម្ម និងនាយកប្រតិបត្តិ Diageo ផងដែរ។ ការជួបជុំនេះបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ Ron Zacapa ចំពោះវប្បធម៌ប្រណីត និងបេសកកម្មរបស់ខ្លួនក្នុងការលើកកម្ពស់បទពិសោធន៍នៃការទទួលទានស្រា សម្រាប់អ្នកដែលមានចំណង់ចំណូលចិត្ត និងយល់ដឹងអំពីស្រា។
បន្ថែមពីនេះ លោក Yaro Vy ដែលជាតារាបណ្តាញសង្គមឈានមុខគេម្នាក់របស់ប្រទេសកម្ពុជា បានចែករំលែកគំនិតរបស់គាត់លើឥទ្ធិពលរបស់ Zacapa XO ទៅលើទីផ្សារស្រាប្រណីតដោយលើកឡើងថា “ក្នុងនាមជាសិល្បករម្នាក់ដែលមានវត្តមានក្នុងបណ្តាញសង្គម ខ្ញុំយល់ឃើញថា ការចូលមកកាន់ប្រទេសកម្ពុជារបស់ Zacapa XO គឺជាព្រឹត្តិការណ៍ដែលគួរឱ្យកត់សម្គាល់សម្រាប់ឧស្សាហកម្មស្រាប្រណីត។ ដំណើរនេះ បានលើកកម្ពស់បទពិសោធន៍កម្រិតខ្ពស់បន្ថែមទៀត ដែលជំរុញឱ្យមានវប្បធម៌នៃការផ្តល់តម្លៃស្រារ៉ោមដែលមានគុណភាពខ្ពស់។ វត្តមានរបស់ Zacapa ទំនងជានឹងជំរុញឱ្យមានព្រឹត្តិការណ៍ភ្លក់រសជាតិស្រាដែលត្រូវបានរៀបចំជាពិសេស ការសហការម៉ាកយីហោដែលពិសេស និងលើកកម្ពស់ភាពទំនើបជារួមនៃទីផ្សារស្រា។ ស្រានេះមិនត្រឹមតែជា ភេសជ្ជៈប៉ុណ្ណោះទេ តែជាការប្រកាសអំពីរសជាតិ ទេពកោសល្យ និងប្រណីតភាព ដែលស្របនឹងបែបផែនជីវិតដែលកំពុងវិវត្តន៍របស់ប្រទេសកម្ពុជា។
ដំណើរនៃការស្វែងរក និងប្រណីតភាព
ការដាក់សម្ពោធនូវ “Aged Above The Clouds” ជាការបង្ហាញនូវបទពិសោធន៍ថ្មីនៃញាណទាំងប្រាំ ដែលនាំផ្លូវភ្ញៀវកិត្តិយសទៅកាន់ពិភពដ៏ពិសេសរបស់ Ron Zacapa។ ព្រឹត្តិការនារាត្រីនេះត្រូវបានរៀបចំជាបីដំណាក់កាល ដែលគួរឱ្យចាប់ចិត្ដ៖
តំបន់នៃកាស្វែងយល់៖ ភ្ញៀវកិត្តិយសចូលរួមឆ្លើយសំណួរល្បងប្រាជ្ញា ដើម្បីស្វែងយល់ពីស្រាក្រឡុក Zacapa ដ៏ល្អឥតខ្ចោះសម្រាប់ពួកគេ ដោយការបញ្ជ្រាបខ្លួនទៅក្នុង កេរដំណែលដែលប្លែកគេរបស់ម៉ាក។
តំបន់នៃការដាក់សម្ពោធ និងភ្លក់រសជាតិ៖ ជាផ្នែកសំខាន់បំផុតនៅក្នុងរាត្រីនោះ វគ្គភ្លក់រសជាតិនេះផ្តល់នូវទំនាក់ទំនងដ៏ស្និទ្ធស្នាល ជាមួយនឹងការការបង្ហាញអំពីប្រណិតភាពរបស់ Zacapa ដែលណែនាំនូវ Ron Zacapa XO ដ៏ល្អប្រណីត។
បទពិសោធន៍បន្ទប់ជួបជុំភ្ញៀវ៖ ជាលំហសង្គមដ៏រស់រវើកដែលភ្ញៀវធ្វើការភ្ជាប់ទំនាក់ទំនង រៀបចំចាត់ចែងពេលល្ងាចផ្ទាល់ខ្លួន ជាមួយការប្តូរកាក់ស្រាក្រឡុក រីករាយនឹង សេវាកម្មឆ្លាក់ឈ្មោះដែលពិសេស និងបានថតរូបដើម្បីទុកជាអនុស្សាវរីយ៍។ ការសំដែងផ្ទាល់នៃតន្ត្រី jazz និង DJ បង្កើតបាននូវបរិយាកាសដ៏ឥតខ្ចោះ ធ្វើឱ្យរាត្រីនោះក្លាយទៅជាបទពិសោធន៍ដ៏ប្រណីតពិតៗ។
ការលើកកម្ពស់កេរដំណែល Zacapa
ព្រឹត្តិការណ៍បើកសម្ពោធនេះ ផ្តោតសំខាន់លើ Zacapa XO ដែលជាការលាយបញ្ចូលគ្នាយ៉ាងពិសេសនៃស្រារ៉ោមដែលបានបម្រុងទុក ដែលមានអាយុចន្លោះ 10 និង 25 ឆ្នាំ ដែលងុំល្អនៅក្នុងជម្រើសស្រាវីស្គី ស្រា Sherry ស្រា Pedro Ximénez អាមេរិក និងធុងស្រា Oak Cognac បារាំង។
ការបើកសម្ពោធនៅរាជធានីភ្នំពេញនេះធ្វើឡើងបន្ទាប់ពីការដាក់ចេញ Zacapa ដែលគ្រប់គ្នារំពឹងនៅក្នុងប្រទេសសិង្ហបុរី នៅ Sushisamba កាលពីថ្ងៃទី12 ខែធ្នូ ឆ្នាំ2024។ ជាមួយនឹង ទស្សនៈ “ ដំណើរផ្សងព្រេងឥតឈប់របស់អ្នក” Zacapa បន្តជំរុញទឹកចិត្តក្រុមមនុស្សដែលមានក្តីស្រមៃ និងអ្នកត្រួសត្រាយផ្លូវ ដោយផ្តល់ការអញ្ជើញឱ្យមកទទួលយកបទពិសោធន៍ពោរពេញដោយប្រណីតភាពលើសពីការរំពឹងទុក។
អំពី Ron Zacapa
Ron Zacapa តំណាងឱ្យការបង្ហាញអំពីប្រណីតភាពបែបទំនើប និងអាចទទួលដឹងបាន ដែលត្រូវបានបង្កើតឡើងដោយភាពល្អិតល្អន់នៅតំបន់ខ្ពង់រាប Guatemalan។ ដោយសារភាពល្បីល្បាញនៃដំណើរការដែលមានវ័យចំណាស់ដ៏ពិសេស និងប្រភពដើមដ៏សម្បូរបែប Zacapa ផ្តល់បទពិសោធន៍ដែលលើសពីភាពធម្មតា ដោយអន្ទងអ្នកចាប់អារម្មណ៍ឱ្យចាប់ផ្តើមដំណើរនៃការស្វែងយល់តាមរយៈចក្ខុវិញ្ញាណ ឃាណវិញ្ញាណ ជីវ្ហាវិញ្ញាណ និងកាយវិញ្ញាណ។
សូមរម្លឹកជូនដែរថា ក្រុមហ៊ុន ATTWOOD គឺជាអ្នកចែកចាយផ្ដាច់មុខរបស់ ZACAPA នៅក្នុងប្រទេសកម្ពុជា៕
ចូលរួមការសន្ទនា និងចែករំលែកបទពិសោធន៍ Zacapa របស់អ្នក!
@zacaparum #ZacapaRum #ZacapaRumKH #ZacapaAgedAboveTheClouds