ថ្ងៃនេះ ឧកញ៉ា សុខ ចន្ធី បង្កើតស្នាមញញឹមកាន់តែស្រស់ស្រាយជាមួយពលរដ្ឋរស់នៅក្រុងបូកគោ

  • 2025-05-19 07:36:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកស្រីឧកញ៉ា សុខ ចន្ធី គឺជាអ្នកជំនួញដែលសកម្មនឹងកិច្ចការងារសប្បុរសធម៌។ ជារឿយៗ លោកស្រី បានចំណាយពេលវេលា និងថវិកាផ្ទាល់ខ្លួន ដើម្បីសង្រ្គោះដល់ប្រជាជនរងគ្រោះដោយសារទឹកជំនន់ អគ្គីភ័យ កុមារកំព្រា ស្ត្រីមេម៉ាយ មនុស្សចាស់ និងប្រជាជនទីទ័លក្រ។

ជាក់ស្ដែងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នេះ លោកស្រី បានជួបសួរសុខទុក្ខ និងចែកអំណោយជាទ្រង់ទ្រាយធំដល់គ្រួសារក្រីក្រនៅសង្កាត់កោះតូច និងសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្ដកំពតសរុបចំនួន ៤០០គ្រួសារ។

ក្នុងឱកាសចុះធ្វើសកម្មភាពមនុស្សធម៌នេះ លោកស្រីឧកញ៉ា បានមានប្រសាសន៍ដោយប្រកាន់ខ្ជាប់នូវពាក្យថា “ស្នាមញញឹមរបស់ប្រជាជន គឺជាក្ដីសុខរបស់ខ្ញុំ”។ ជាមួយនឹងទឹកចិត្ដសប្បុរសដែលតែងតែធ្វើចំពោះបងប្អូន ជាពិសេសប្រជាជនដែលងាយរងគ្រោះ លោកស្រីក៏តែងនិយាយលើកទឹកចិត្ដ បង្ហាញការតស៊ូក្នុងជីវិត ដើម្បីសង្គមជាតិមួយកាន់តែរីកចម្រើន និងសុខសុភមង្គល។

អមជាមួយអាជ្ញាធរមូលដ្ឋាន លោកស្រី សុខ ចន្ធី ដែលជាតំណាងឲ្យអ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុនសុខាអូតែល បានប្រគល់ជូននូវអង្ករ ថវិកា គ្រឿងបរិភោគ ឧបភោគដល់គ្រួសារក្រីក្រដោយផ្ទាល់។ ក្នុងនោះមាន ២០០គ្រួសារ មកពីសង្កាត់កោះតូច និង២០០គ្រួសារទៀត មកពីសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្ដកំពត។

គួររំលឹកជូនថា ក្រុមហ៊ុន សុុខា អូតែល ដែលមានអ្នកឧកញ៉ា សុខ គង់ ជាប្រធាន តែងតែចូលរួមចំណែកក្នុងសង្គមតាមរយៈការចែករំលែកនូវអំណោយសប្បុរសធម៏ ជូនដល់បងប្អូនរស់នៅជនបទដូចជា៖ ចាស់ជរា ក្មេងកំព្រា ជនពិការ និងក្រុមគ្រួសារដែលមានជីវភាពលំបាក និងមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទំនុកបំរុងការចំណាយប្រចាំថ្ងៃ៕

សំ​ ណាង

អត្ថបទពេញនិយម