កម្ពុជា​ ឈរនៅលេខរៀងលើគេបង្អស់​ ដោយដណ្ដើមមេដាយ​ ៩០គ្រឿង ក្នុងព្រឹត្ដិការណ៍ប្រកួត ITF​ ឆ្នាំនេះ

  • 2025-06-30 13:47:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្ដិការណ៍ប្រកួតកីឡាតេក្វាន់ដូ អាយធី អេហ្វ (ITF) ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ឆ្នាំ២០២៥ បានបញ្ចប់ហើយ នៅល្ងាចថ្ងៃទី៣០ ខែមិថុនា។ កម្ពុជាដែលជាម្ចាស់ផ្ទះកម្ពុជា ក្ដាប់បានឱកាសឈរនៅលេខរៀងលើគេបង្អស់ដោយដណ្ដើមបានមេដាយសរុប ៩០គ្រឿង ក្នុងនោះមេដាយមាសទទួលបាន ៤៨គ្រឿង ប្រាក់ ៣៦គ្រឿង និងសំរិទ្ធ ៦គ្រឿង។

លទ្ធផលជ័យជម្នះបានតាមពីក្រោយដោយប្រទេស ម៉ាឡេស៊ី ទទួលបានមេដាយសរុប ៥០គ្រឿង ក្នុងនោះ មេដាយមាស ១១គ្រឿង ប្រាក់ ១១គ្រឿង និងសំរឹទ្ធ ២២គ្រឿង។ បន្ទាប់មក គឺប្រទេសវៀតណាម ដណ្ដើមបានមេដាយមាសចនួន ២គ្រឿង ប្រាក់ ៥ និងសំរឹទ្ធ ២៥គ្រឿង។

ក្នុងចំណោមប្រទេសទាំង ៦ ដែលបានបញ្ជូនប្រតិភូ និងអត្ដពលិកប្រមាណ ២០០នាក់ បានទទួលជ័យជម្នះតាមពីក្រោយគ្នា គឺហ្វីលីពីន សិង្ហបុរី និងតាមពីក្រោយគេបង្អស់ដោយប្រទេសឥណ្ឌូណេស៊ី។ ពិធីប្រកាស និងបំពាក់មេដាយដល់ម្ចាស់ជួលាភី ត្រូវបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្ដម កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ឯកឧត្ដម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ព្រមទាំងលោក Ri Yong Son ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អន្ដរជាតិ៕

អត្ថបទ៖ Chin Sopheak