ឆ្នាំនេះ តំបន់ខ្លះមិនសម្បូរទឹកភ្លៀងហើយ ឥឡូវត្រូវជួបកូនរដូវប្រាំងមួយទៀត!
- 2025-07-21 03:54:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្នាំនេះ តំបន់ខ្លះមិនសម្បូរទឹកភ្លៀងហើយ ឥឡូវត្រូវជួបកូនរដូវប្រាំងមួយទៀត!
ចន្លោះមិនឃើញ
ឆ្នាំនេះ តំបន់ខ្លះមិនសូវសម្បូរទឹកភ្លៀងហើយ នៅជួបកូនរដូវប្រាំងទៀត។ តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម កូនរដូវប្រាំងនឹងចាប់ផ្ដើមអូសបន្លាយពីស្អែកនេះទៅហើយ។
កូនរដូវប្រាំងឆ្នាំ២០២៥ រយៈពេលប្រមាណ ១ខែ គឺចាប់ផ្ដើមពីទី២២ ខែកក្កដា ដល់ថ្ងៃទី១០ខែសីហា។ ក្នុងរយៈពេលនេះ បរិមាណទឹកភ្លៀងនឹងថយចុះ ដែលក្រសួងបង្ហាញការព្រួយបារម្ភ ហើយក្រើនរំលឹកឲ្យប្រជាកសិករប្រើប្រាស់ទឹកដោយសន្សំសំចៃ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ។
នៅក្នុងសេចក្ដីជូនដំណឹងដដែលបានព្យាករណ៍ថា តំបន់វាលទំនាប និងតំបន់ខ្ពង់រាប នឹងមានរបបទឹកភ្លៀងគ្រប់ដណ្ដប់តែ ១០% ប៉ុណ្ណោះ ខណៈដែលតំបន់មាត់សមុទ្រ ដូចជា៖ កោះកុង ព្រះសីហនុ កែប កំពត និងជួរភ្នំបូកគោ នឹងមានភ្លៀងគ្រប់ដណ្ដប់ប្រមាណ ១៥%៕