កងទ័ពថៃ បំពានបទឈប់បាញ់ ដោយដាក់បន្លាលួស នៅព្រំដែនអានសេះ ក្នុងខេត្តព្រះវិហារ

  • 2025-08-15 05:26:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅវេលាម៉ោង ១០ ព្រឹក ថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៥ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) មកពីប្រទេសចំនួន ៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំនៅកម្ពុជា និងចូលរួមដោយអនុពន្ធយោធា ផ្សេងទៀតទាំងនៅក្នុង និងក្រៅប្រទេស បានធ្វើការត្រួតពិនិត្យច្រកព្រំដែន អានសេះ ក្នុងខេត្តព្រះវិហារ។

នៅទីនោះ កងទ័ពថៃត្រូវបានរាយការណ៍ថាបានដាក់លួសបន្លាលួសជាថ្មី ដែលជាការបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់។ ក្នុងអំឡុងពេលនៃការត្រួតពិនិត្យ កងទ័ពថៃបានបន្តថតរូប និងថតវីដេអូអ្នកសង្កេតការណ៍នៅជិតរូបសំណាកតាអុំ និងផ្សារអានសេះ ដែលទាំងពីរនេះត្រូវបានបំផ្លាញក្នុងអំឡុងជម្លោះប្រដាប់អាវុធរយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៥។

ការវិវឌ្ឍន៍ទាំងនេះកើតឡើងបន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមដែលបានចេញផ្សាយក្នុងអំឡុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានធ្វើឡើងនៅថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។

អត្ថបទ ៖ ហម ឆរ៉ា