redBus Cambodia បើកដំណើរការសេវាកក់សំបុត្រទូក ដើម្បីសម្រួលការធ្វើដំណើរទូរទាំងប្រទេស

  • 2026-02-06 07:11:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភ្នំពេញ, ប្រទេសកម្ពុជា, ថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៦- redBus, គឺជាវេទិកាកក់សំបុត្រឡានក្រុងដ៏ធំមួយនៅលើពិភពលោក បានប្រកាសដាក់ឱ្យដំណើរការសេវាកម្មកក់សំបុត្រទូកនៅក្នុងប្រទេសកម្ពុជា ដែលជាព្រឹត្តិការណ៍ដែលគួឱ្យកត់សម្គាល់មួយក្នុងការពង្រីកក្រុមហ៊ុននៅទូទាំងអាស៊ីអាគ្នេយ៍ និងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្តល់បទពិសោធន៍ធ្វើដំណើរច្រើនរបៀបនៅលើផ្ទៃទឹករបស់អតិថិជន។ ការផ្តល់ជូនថ្មីនេះគឺជាកូនសោដើម្បីបង្ហាញអំពីការធ្វើដំណើរនៅក្នុងប្រទេស និងជាតំណភ្ជាប់ដ៏សំខាន់មួយសម្រាប់ទេសចរក្នុងស្រុក និងក្រៅស្រុកដែលមានបំណងធ្វើដំណើរទៅកាន់គោលដៅកោះ ឬស្វែងរកការតភ្ជាប់ទីក្រុងតាមដងទន្លេ។

ជាមួយការដាក់ឱ្យដំណើរការនេះ ឥឡូវនេះ redBus ផ្តល់ជូនអតិថិជននូវមធ្យោបាយដ៏ងាយស្រួល និងអាចទុកចិត្តបានក្នុងការកក់សំបុត្រទូកឆ្លងកាត់ផ្លូវសំខាន់ៗក្នុងប្រទេសកម្ពុជា។ ភ្ជាប់គោលដៅឆ្នេរដ៏ពេញនិយម និងកោះតាមរយៈផ្ទាំងវេទិកាឌីជីថលតែមួយដែលងាយស្រួលប្រើ។ នេះរួមបញ្ចូលទាំងផ្លូវទៅកាន់ខេត្តព្រះសីហនុ កោះរ៉ុង កោះរ៉ុងសន្លឹម កំពត និងកោះស្តេច។ ការដាក់ឱ្យដំណើរការនេះ អ្នកដំណើរក៏អាចកក់សំបុត្រទូកឆ្លងព្រំដែននៅក្នុងប្រទេសកម្ពុជាជាមួយនឹងក្រុមហ៊ុនទូកទេសចរណ៍ Hang Chau ដោយចាប់ផ្តើមជាមួយនឹងផ្លូវតភ្ជាប់ប្រទេសកម្ពុជា និងទីក្រុងចូវដុកដ៏អ៊ូអរតាមដងទន្លេមេគង្គ ជាមួយនឹងផែនការពង្រីកផ្លូវទូកអន្តរជាតិជាបន្តបន្ទាប់។ វាក៏រួមបញ្ចូលផងដែរនូវការតភ្ជាប់រវាងទីក្រុងភ្នំពេញ និងខេត្តសៀមរាប តាមរយៈបឹងទន្លេសាប តាមរយៈក្រុមហ៊ុនទូក Cambodia River Express និងបាត់ដំបងទៅកាន់ខេត្តសៀមរាប ជាមួយនឹងក្រុមហ៊ុន Angkor Express Ferry Operators។

ការចាប់ផ្តើមដំណើរការសេវាកក់សំបុត្រទូកនេះ គឺយើងបានសហការជាមួយដៃគូក្រុមហ៊ុនទូកចំនួន ០៨ និងរំពឺងថាហ្នឹងមានដៃគូបន្ថែមទៀតក្នុងឆ្នាំនេះ។ បច្ចុប្បន្ន ដៃគូរដែលមាននៅលើផ្ទាំងវេទិកានេះរួមមាន Island Speed Ferry Cambodia, G.T.V.C និង Buva Sea ក្នុងចំណោមក្រុមហ៊ុនដទៃទៀត ដែលផ្តល់ឱ្យអ្នកធ្វើដំណើរចូលទៅកាន់ជម្រើសនៃសេវាកម្មដែលអាចទុកចិត្តបាន។ តាមរយៈការចាប់ដៃគូជាមួយដៃគូក្រុមហ៊ុនទូកក្នុងស្រុកដែលគួរឱ្យទុកចិត្ត redBus មានគោលបំណងគាំទ្រការលក់សំបុត្រអោយកាន់តែមានភាពស្តង់ដារ តម្លៃប្រកបដោយតម្លាភាព និងសេវាកម្មដែលអាចទុកចិត្តបាន។ សេវាកម្មទាំងនេះនឹងជួយទាំងអ្នកទេសចរក្នុងស្រុក និងភ្ញៀវបរទេសក្នុងការរៀបចំផែនការធ្វើដំណើរតាមផ្លូវទឹកប្រកបដោយភាពរលូន។ សេវាកក់សំបុត្រទូកថ្មីនេះ ជាមួយហ្នឹងសេវាកក់សំបុត្រឡានក្រុងដែលមានស្រាប់របស់ redBus អាចផ្តល់ឱ្យអ្នកធ្វើដំណើរនូវភាពបត់បែន និងជម្រើសកាន់តែច្រើនសម្រាប់ការរៀបចំផែនការធ្វើដំណើររបស់អតិថិជន។

Krishnan Ramaswami, នាយកប្រតិបត្តិនៃអាជីវកម្មអន្តរជាតិរបស់ redBus បាននិយាយថា "គោលបំណងបន្តរបស់យើងគឺធ្វើឱ្យការធ្វើដំណើរកាន់តែងាយស្រួល និងកាន់តែទូលំទូលាយសម្រាប់អ្នកដំណើរ ហើយយើងកំពុងសម្លឹងមើលការធ្វើដំណើរច្រើនរបៀបដែលជាផ្នែកមួយនៃចក្ខុវិស័យនេះ។ ការដាក់ឱ្យដំណើរការការកក់សំបុត្រទូកគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រពង្រីកកាន់តែទូលំទូលាយរបស់យើងនៅក្នុងប្រទេសកម្ពុជា។ យោងតាមបទពិសោធន៍របស់ redBus ក្នុងដំណើរការនៅលើទីផ្សារជាច្រើន យើងកំពុងនាំមកនូវភាពងាយស្រួល ភាពជឿជាក់ និងជម្រើសដូចគ្នាដែលអ្នកធ្វើដំណើររំពឹងពីផ្ទាំងវេទិការបស់យើង ដើម្បីធ្វើដំណើរតាមដងទន្លេ ការធ្វើដំណើរតាមសមុទ្រផងដែរ។”

ក្នុងការដាក់ឱ្យដំណើរការក្នុងប្រទេសកម្ពុជានៅឆ្នាំ 2024 redBus បានដំណើរការនៅក្នុងប្រទេសចំនួន 8 និងបាននាំយកបទពិសោធន៍យ៉ាងស្ទាត់ជំនាញក្នុងការកក់សំបុត្រធ្វើដំណើរច្រើនបែបនៅក្នុងស្រុក។ ចាប់តាំងពីការបើកដំណើរការ redBus Cambodia បានសហការជាមួយដៃគូរថយន្តក្រុងជាង 60 ដែលចរាចរណ៍លើផ្លូវគោកជាង 400+ ដោយភ្ជាប់ទៅកាន់គោលដៅសំខាន់ៗទូទាំងប្រទេស និងប្រទេសជិតខាង។

មានភាពងាយស្រួលក្នុងការស្វែងរក ប្រៀបធៀប និងកក់សំបុត្រទូកតាមរយៈកម្មវិធីទូរស័ព្ទ redBus ឬតាមរយៈគេហទំព័រ www.redbus.com.kh ដែលផ្តល់ឱ្យអ្នកដំណើរនូវបទពិសោធន៍កក់សំបុត្រដ៏ងាយស្រួល។ ដើម្បីអបអរការសម្ពោធ redBus Cambodia កំពុងផ្តល់ជូននូវប្រូម៉ូសិនដែលមានកំណត់ជាមួយនឹងលេខកូដ KHFERRY ដោយផ្តល់ឱ្យអតិថិជននូវការបញ្ចុះតម្លៃ 25% (រហូតដល់ 5 ដុល្លារ) រួមជាមួយនឹងទឹកប្រាក់ត្រឡប់មកវិញ 25% (រហូតដល់ 5 ដុល្លារ) សម្រាប់ការកក់សំបុត្រទូក។

អត្ថបទថ្មី