តម្លៃប្រេងឆៅពិភពលោកធ្លាក់ក្រោម៨០ដុល្លារក្នុង១បារ៉ែល ក្រោយរំពឹងថាច្រកសមុទ្រ Hormuz អាចបើកឡើងវិញ
- 2026-08-05 03:14:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តម្លៃប្រេងឆៅពិភពលោកធ្លាក់ក្រោម៨០ដុល្លារក្នុង១បារ៉ែល ក្រោយរំពឹងថាច្រកសមុទ្រ Hormuz អាចបើកឡើងវិញ
ចន្លោះមិនឃើញ
តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានកត់ត្រាការធ្លាក់ចុះជាបន្តបន្ទាប់ បន្ទាប់ពីមានសញ្ញាវិជ្ជមាន និងក្ដីសង្ឃឹមថានឹងមានការបើកដំណើរការឡើងវិញ ឬការសម្រួលភាពតានតឹងនៅច្រកសមុទ្រ Hormuz ដែលជាច្រកផ្លូវទឹកដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតមួយក្នុងពិភពលោក។ នេះបើតាមការផ្សាយរបស់ BBC នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦។ /6a72a94f8dbce_1785899340.jpg)
ការប្រែប្រួលនៃតម្លៃប្រេងនេះ បានកើតឡើងបន្ទាប់ពីក្ដីបារម្ភអំពីការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ប្រេងសកលបានថយចុះ និងក្រោយមានរបាយការណ៍ស្ដីពីកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីធានាសុវត្ថិភាពនាវាចរណ៍ និងសម្រួលដល់ការដឹកជញ្ជូនតាមច្រកសមុទ្រនេះ។
តម្លៃប្រេងឆៅម៉ាក Brent ធា្លក់មកនូវក្រោម៨០ដុល្លារក្នុង១បារ៉ែលនៅដើមសប្ដាហ៍នេះ និង West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិក បានធ្លាក់ចុះ៧៦ដុល្លារក្នុង១បារ៉ែល ខណៈដែលវិនិយោគិនចាប់ផ្តើមបន្ធូរបន្ថយការបារម្ភអំពីហានិភ័យនៃកង្វះខាតប្រេងផ្គត់ផ្គង់។
ច្រកសមុទ្រ Hormuz គឺជាច្រកទ្វារយុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយ ដែលប្រេងឆៅប្រមាណ ២០% នៃតម្រូវការសរុបនៅលើពិភពលោកត្រូវបានដឹកជញ្ជូនឆ្លងកាត់ជារៀងរាល់ថ្ងៃ។ ការបិទ ឬការរំខានណាមួយនៅច្រកនេះ តែងតែធ្វើឱ្យតម្លៃប្រេងពិភពលោកហក់ឡើងខ្ពស់ភ្លាមៗ។
ការធ្លាក់ចុះនៃតម្លៃប្រេងឆៅបានផ្តល់ផលវិជ្ជមានមួយកម្រិតដល់សេដ្ឋកិច្ចពិភពលោក ជាពិសេសក្នុងការកាត់បន្ថយសម្ពាធអតិផរណា និងការចំណាយលើប្រេងឥន្ធនៈសម្រាប់អ្នកប្រើប្រាស់ និងវិស័យដឹកជញ្ជូន។
អ្នកវិភាគទីផ្សារថាមពលបានគូសបញ្ជាក់ថា ទោះបីជាតម្លៃប្រេងបានធ្លាក់ចុះដោយសារក្តីសង្ឃឹមនៃការបើកច្រកសមុទ្រ Hormuz ឡើងវិញក៏ដោយ ក៏ទីផ្សារនៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការវិវត្តនៃស្ថានភាពភូមិសាស្ត្រនយោបាយនៅតំបន់មជ្ឈិមបូព៌ា ដោយសារតែភាពប្រែប្រួលអាចកើតមានឡើងវិញ ប្រសិនបើមានការប្រែប្រួលជាថ្មីណាមួយកើតឡើង ឬអាមេរិក និងអ៊ឺរ៉ង់មិនអាចស្វែងរកកិច្ចព្រមព្រៀងណាមួយបាន៕
ប្រភព៖ BBC