ELT Education Group ប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រដល់សិស្សានុសិស្សបញ្ចប់ការសិក្សាឆ្នាំ២០២៦
- 2026-08-29 07:38:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ELT Education Group ប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រដល់សិស្សានុសិស្សបញ្ចប់ការសិក្សាឆ្នាំ២០២៦
ចន្លោះមិនឃើញ
ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ELT Education Group មានកិត្តិយស និងមោទនភាពក្នុងការប្រារព្ធ ពិធីចែកវិញ្ញាបនបត្របញ្ចប់ការសិក្សា ឆ្នាំ២០២៦ ដែលជាព្រឹត្តិការណ៍ដ៏មានអត្ថន័យមួយទៀត ក្នុងការបន្តបង្ហាញពីការប្តេជ្ញាចិត្តរបស់ ELT ចំពោះការផ្តល់ការអប់រំប្រកបដោយគុណភាព និងការអភិវឌ្ឍធនធានមនុស្សសម្រាប់អនាគត។
ពិធីនេះបានប្រមូលផ្តុំបេក្ខជនបញ្ចប់ការសិក្សា មាតាបិតា និងអាណាព្យាបាល លោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំសាលា និងភ្ញៀវកិត្តិយស ដើម្បីអបអរសាទរចំពោះសមិទ្ធផល និងដំណើរនៃការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស។
មរតកនៃការអប់រំ ចាប់តាំងពីឆ្នាំ១៩៩៤
ELT ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៤ ហើយរយៈពេលជាងបីទសវត្សរ៍កន្លងមកនេះ បានផ្តល់ការអប់រំដល់ សិស្សានុសិស្សរាប់សែននាក់ ដែលភាគច្រើនបានបន្តដំណើរទៅរកភាពជោគជ័យក្នុងអាជីព និងជីវិត ហើយបានក្លាយជាអ្នកជំនាញ អ្នកអប់រំ សហគ្រិន អ្នកដឹកនាំ និងពលរដ្ឋដែលមានការទទួលខុសត្រូវចំពោះសង្គម។
សម្រាប់ ELT ភាពជោគជ័យទាំងនេះ មិនមែនគ្រាន់តែជាសមិទ្ធផលផ្នែកសិក្សានោះទេ ប៉ុន្តែគឺជាសក្ខីភាពនៃ ឥទ្ធិពលដ៏យូរអង្វែងរបស់ការអប់រំលើបុគ្គល គ្រួសារ និងសង្គម។ បច្ចុប្បន្ន ELT Education Group បានពង្រីកវិសាលភាពរបស់ខ្លួន រួមមាន ELT Institute, Berkeley International School ចំនួន ៣សាខា, Hilltop International School និង Borey Courtyard។
ទោះបី ELT បានរីកចម្រើន និងពង្រីកវិសាលភាពយ៉ាងណាក្តី គោលបំណងសំខាន់របស់ ELT នៅតែរក្សាដដែល៖«គោលដៅរបស់យើង មិនមែនគ្រាន់តែសាងសង់ស្ថាប័ននោះទេ។ គោលដៅរបស់យើង គឺកសាងមនុស្ស»
ជំពូកថ្មីសម្រាប់បេក្ខជនបញ្ចប់ការសិក្សា ឆ្នាំ២០២៦
នៅក្នុងសុន្ទរកថារបស់ លោកជំទាវបណ្ឌិត ជា នាងអេង បានរំលឹកដល់បេក្ខជនបញ្ចប់ការសិក្សាថា៖«វិញ្ញាបនបត្ររបស់ប្អូនៗ មិនមែនជាគោលដៅចុងក្រោយទេ។ វាគឺជាការចាប់ផ្តើម»។
លោកជំទាវ បានលើកទឹកចិត្តដល់បេក្ខជនបញ្ចប់ការសិក្សា ឆ្នាំ២០២៦ ឱ្យ បន្តរៀនសូត្រ មានភាពក្លាហានក្នុងការប្រឈមនឹងបញ្ហា មានទំនួលខុសត្រូវ សុភាពរាបសារ និងប្រើប្រាស់ចំណេះដឹង និងភាពជោគជ័យរបស់ខ្លួន ដើម្បីចូលរួមចំណែកប្រកបដោយអត្ថន័យដល់សង្គម។
ជាមួយគ្នានេះ ELT Education Group ក៏សូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ មាតាបិតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់ ដែលបានផ្តល់ទំនុកចិត្ត ការលះបង់ ការគាំទ្រ និងការខិតខំប្រឹងប្រែង ដើម្បីរួមចំណែកក្នុងដំណើរអប់រំរបស់សិស្សានុសិស្ស។
នៅពេលដែលបេក្ខជនបញ្ចប់ការសិក្សា ឆ្នាំ២០២៦ ឈានទៅរកជំពូកថ្មីនៃជីវិត ELT Education Group សូមលើកទឹកចិត្តឱ្យពួកគេ ឈានទៅមុខដោយទំនុកចិត្ត ភាពក្លាហាន ចំណេះដឹង ក្តីសប្បុរស និងការប្តេជ្ញាចិត្តក្នុងការបង្កើតភាពផ្លាស់ប្តូរជាវិជ្ជមាន។
សូមឱ្យអនាគតរបស់ប្អូនៗពោរពេញដោយចំណេះដឹង គោលបំណងដ៏ច្បាស់លាស់ ភាពជោគជ័យ និងការចូលរួមចំណែកដ៏មានអត្ថន័យចំពោះសង្គម។
អបអរសាទរ បេក្ខជនបញ្ចប់ការសិក្សា ឆ្នាំ២០២៦!