អតីតខ្សែការពារ Real Madrid មកចាក់សាក់នៅថៃដូច Angelina Jolie
- 2014-12-09 15:12:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតខ្សែការពារ Real Madrid មកចាក់សាក់នៅថៃដូច Angelina Jolie
ចន្លោះមិនឃើញ
Fabio Cannavaro ដែលជាអតីតជម្រើសជាតិអ៊ីតាលី និងក្រុម Real Madrid នោះ បានមកចាក់សាក់នៅក្នុងប្រទេសថៃដើម្បីលើករាសីក្រោយពីរូបគេបានក្លាយជាគ្រូបង្វឹកនៅក្លិប Guangzhou Evergrande របស់ប្រទេសចិន។
Fabio ត្រូវបានគេដឹងថាចាក់សាក់រូប Pert Lok និង Chat Petch (ភាសាថៃ) ដែលជានិមិត្តសញ្ញានៃការជួយលើករាសី និងនាំមកនូវជោគជ័យ។ ហើយអ្នកដែលចាក់សាក់ឱ្យបុរសវ័យ៤១ឆ្នាំរូបនេះគឺគ្រូ Ajarn Noo Kanpai ដែលជាគ្រូល្បីខាងមន្តអាគមម្នាក់នៅថៃ។ ទន្ទឹមនឹងភាពល្បីល្បាញនេះដែរ លោកគ្រូក៏ជាអ្នកចាក់សាក់ឱ្យ Angelina Jolie និង Michelle Rodriguez ផងដែរ។
អតីតខ្សែការពារខាងលើនេះ ទើបតែបានទៅដឹកនាំក្រុមបាល់ទាត់របស់ប្រទេសចិន Guangzhou Evergrande នៅឆ្នាំ២០១៤នេះទេ។ ហើយគោលបំណងនៃការមកចាក់សាក់នៅប្រទេសថៃនេះ ត្រូវបានគេដឹងថាលោកចង់ឱ្យក្រុមឈ្នះពាន Global Legends Series ដែលប្រកួតនៅថ្ងៃសុក្រខាងមុខនេះ។
Cannavaro ជាអតីតខ្សែការពារដ៏ល្បីក្នុងលោក ដែលធ្លាប់លេងឲ្យក្លិបជាច្រើន ដូចជា Napoli, Parma, Inter Milan, Juventus, Real Madrid និង Al-Ahli។ កីឡាកររូបនេះក៏ធ្លាប់មកប្រទេសកម្ពុជាយើងដែរ កាលពីឆ្នាំ២០១២៕
ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖bangkok coconuts