តួ​ឯក​ស្រី Titanic នៅ​តែ​ស្រស់​ស្អាត​ក្នុង​រឿង​ថ្មី "A Little Chaos”

  • 2014-12-19 19:05:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ល្បី​អង់គ្លេស Kate Winslet ដែល​ល្បី​​ខ្លាំង​តាម​រយៈ​ការ​សម្ដែង​រឿង "Titanic” នឹង​ត្រលប់​មក​វិញ តាម​រយៈ​ខ្សែ​ភាពយន្ត​បែប​មនោសញ្ចេតនា​ថ្មី​​មាន​ចំណងជើង​ថា "A little Chaos” ដែល​ទើប​តែ​ចេញ​វីដេអូ Trailer ដំបូង​កាល​ពី​យប់​មិញ។

 

 

ក្នុង​រឿង​ថ្មី​នេះ តារា​សម្ដែង​ម្ចាស់​ពាន​រង្វាន់ Oscar Kate Winslet ​សម្ដែង​ជា​តួ​ឯក​ស្រី​ឈ្មោះ Sabineដែល​ជា​បេក្ខជន​ស្រី​ចូល​រួម​ប្រកួត​ក្នុង​ការ​ច្នៃ​ម៉ូដ​សួនច្បារ​សម្រាប់​រាជវាំង​បារាំង Versailles របស់​ស្ដេច Lois XIV ហើយ​ក៏​បាន​ជាប់​ពាក់ព័ន្ធ​ចំណង​ស្នេហ៍​ជាមួយ​អ្នក​គូរ​ប្លង់​ក្នុង​រាជវាំង​ឈ្មោះ André Le Notre (សម្ដែង​ដោយ Matthias Schoenaerts)។ "A Little Chaos” ​គឺ​ជា​ស្នាដៃ​ដឹកនាំ​របស់​លោក Alan Rickman ដែល​បាន​សម្ដែង​ជា​តួ​ស្ដេច Louis XIV ក្នុង​រឿង​នេះ និង​ធ្លាប់​សម្ដែង​ជាមួយ Kate Winslate ក្នុង​រឿង "Sense and Sensibility" កាល​ពី​ឆ្នាំ​១៩៩៥។ ​

ខ្សែ​ភាពយន្ត​នេះ​នឹង​មាន​ចេញ​បញ្ចាំង​តាម​រោងភាពយន្ត នៅ​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៥។

 

នេះ​គឺ​ជា​ស្នាដៃ​ថ្មី​របស់ Kate Winslet បន្ទាប់​ពី​ខ្សែ​ភាពយន្ត "Divergent” ដែល​​តារា​វ័យ ៣៩ឆ្នាំ​រូប​នេះ​សម្ដែង​បាន​ចេញ​កាល​ពី​ខែ​មីនា ឆ្នាំ​២០១៤។ អំពី​ជីវិត​ឯកជន បច្ចុប្បន្ន​តារា​រូប​នេះ​កំពុង​រស់​នៅ​ជាមួយ​ស្វាមី​ទី​៣ ឈ្មោះ Ned Rocknroll ដែល​បាន​រៀបការ​ជាមួយ​គ្នា​កាល​ពី​ឆ្នាំ​២០១២ និង​មាន​កូន ៣នាក់ ​ប្រុស​ពីរ​នាក់ និង​ស្រី​ម្នាក់។​

 

ទស្សនា Trailer រឿង "A Little Chaos” ខាង​ក្រោម​នេះ៖

 

http://youtu.be/6ihzIGDITqE

 អានអត្ថបទ៖១៧​ឆ្នាំ​ក្រោយ​បញ្ចាំង ​ចាំ​តួ​​សម្ដែង​ក្នុង​​រឿង​ Titanic​ ​​បាន​ប៉ុន្មាន?

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ comingsoon
អត្ថបទថ្មី