ចុច​តែ​ Keys​ ដូរ​ភាសា​លើ​កុំព្យូទ័រ​ Mac ​មិន​បាច់​ប្រើ​ Mouse​ ដូច​មុន

  • 2015-01-21 21:50:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ប្រើប្រាស់​កុំព្យូទ័រ​របស់​ក្រុមហ៊ុន​ Apple ដូច​ជា​ Macbook, Macbook pro, Macbook Air, ឬ​ iMac​ ប្រហែល​ជា​កម្រ​ចោល​កម្មវិធី​ Khmer Unicode។ ប៉ុន្តែ​កន្លង​មក​ អ្នក​ប្រើប្រាស់​មួយ​ចំនួន​តែង​ត្អូញត្អែរ​ថា​ គេ​ពិបាក​ក្នុង​ការ​ដូរ​ភាសា​ពី​ Khmer ទៅ​ U.S.​ ឬ​ពី​ U.S.​ ទៅ​ Khmer  ដោយ​ម្ដង​ៗ​ត្រូវ​ប្រើ​ Mouse ​ចុច​លើ​ប៊ូតុង​ខាង​លើ​ផ្នែក​ខាង​ស្ដាំ​ ​ស៊ី​ពេល​​គួរ​ឲ្យ​​ធុញ។

 

ឥឡូវ​ បើ​ប្រិយមិត្ត​នៅ​មាន​បញ្ហា​នេះ​ សូម​កុំ​បារម្ភ​ ដោយសារ​ខាង​ក្រោម​នេះ​គឺ​ជា​របៀប​នៃ​ការ​កំណត់​ Shortcuts។ នេះ​មាន​ន័យ​ថា​ ប្រិយមិត្ត​គ្រាន់​តែចុច​​ Keys ​គឺ​អាច​ដូរ​ភាសា​​បាន​​យ៉ាង​ងាយ។

 

តោះ! ទៅ​មើល​របៀប​នៃ​ការ​កំណត់​  Shortcuts​ ទាំង​អស់​គ្នា​​ដូច​ខាង​ក្រោម៖

 

៚​ ចុច​ទៅ​លើ​ប៊ូតុង​ ភាសា​ ​រួច​ជ្រើស​យក​​ Open Keyboard Preferences...​ (មើល​រូប​ទី​១)

 

 រូប​ទី​១

៚​ ផ្ទាំង​ Windows​ មួយ​នឹង​លេច​ចេញ​មក​ រួច​ចុច​ត្រង់​​ប៊ូតុង​ Shortcuts​ (នៅ​លើ​របា​ជាមួយ​ Keyboard, Text..) ​បន្ទាប់​មក​ចុច​​យក​ Input Sources​ (ពី​ក្រោម​ Mission Control និង​ Keyboard ​ក្នុង​ប្រអប់​ផ្នែក​ខាង​ឆ្វេង)។ (មើល​រូប​ទី​២)

 

 រូប​ទី​២

 

៚​ ជំហាន​បន្ទាប់​ ជ្រើស​យក​ Select the previous input source​ រួច​ហើយ​ធ្វើ​ការ​កំណាត់​ Shortcuts Key​ ដោយ​ដាក់​ Mouse ​នៅ​ខាង​​ចុង​​ត្រង់​អក្សរ​​កាត់​ (ឧ. ˄Space) ហើយ​​វាយ​អក្សរ​កាត់​របស់​អ្នក​ (ឧ.​ Ctrl+Space)។ (មើល​រូប​ទី​៣​)

 

 រូប​ទី​៣​

 

៚ ​ត្រូវ​ប្រាកដ​ថា​ អ្នក​បាន​ជ្រើស​យក​ All controls​ មិន​មែន​ Text boxes and lists only ​ដូច្នេះ​អ្នក​អាច​ដូរ​ភាសា​បាន​គ្រប់​កម្មវិធី​ក្នុង​កុំព្យូទ័រ​ទាំង​អស់។

 

***ប្រសិន​បើ​មាន​សញ្ញា​​លឿង​ (ក្បែរ​ Shortcuts) ​ក្រោយ​អ្នក​វាយ​អក្សរ​រួច​ ចូរ​ដូរ​អក្សរ​​កាត់​ផ្សេង​ ព្រោះ​អក្សរ​ដែល​អ្នក​បញ្ចូល​​ជាន់​នឹង​ការ​កំណត់​ Shortcuts​ ​ផ្សេង​ទៀត។

 

ក្រោយ​ពី​កំណត់​រួច​រាល់​ហើយ​​ ដើម្បី​ដូរ​ភាសា​ អ្នក​គ្រាន់​តែ​ចុច​ Key​ ដែល​អ្នក​បាន​ដាក់​ (ឧ.​ Ctrl+Space) នោះ​អ្នក​​នឹង​​អាច​ដូរ​ភាសា​ពី​មួយ​ទៅ​មួយ​បាន​យ៉ាង​ងាយ។

 

 

-អាន​អត្ថបទ៖ អស់​កង្វល់​រឿង​ឆ្លង​មេរោគ​ចូល​កុំព្យូទ័រ​ពេល​​ដោត​ Flash ​

 

ដោយ៖ មាស រ័ត្ន