ឮ​ថា ​Google ​សម្ងំ​ផលិត​ ​Nexus 6 ​ប្រជែង​ iPhone 6 Plus

  • 2014-10-03 16:56:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

ក្រោយ​​បញ្ចេញ​ Nexus 5 ​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​មក​ ​ពេល​នេះ​មាន​លេច​ឮ​​ថា ​Google ​គ្រោង​បញ្ចេញ​ Smartphone ​ម៉ូដែល​ចុងក្រោយ​របស់​ខ្លួន​ឈ្មោះ​ថា ​Nexus 6 ​ដើម្បី​ប្រជែង​នឹង​ iPhone 6 Plus ​របស់​ Apple ​​ដែល​កំពុង​ចរាចរណ៍​លើ​ទីផ្សារ។

​ប្រភព​​ដែល​បញ្ចេញ​ព័ត៌មាន​ខាង​លើ​ឲ្យ​ដឹង​ថា ​​​ផលិតផល​ជំនាន់​ក្រោយ​របស់​ Google ​អាច​ជា​ Phablet ​​ដែល​មាន​ទំហំ​អេក្រង់​ដល់​ទៅ ៥,៩ ​អ៊ីញ ​និង​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android L។ ​​​​ម៉ូដែល​នេះ​អាច​នឹង​ត្រូវ​គេ​បំពាក់​កាមេរ៉ា​ក្រោយ​ទំហំ 13MP ​និង​កាមេរ៉ា​មុខ 2MP។ ​លើស​ពី​នេះ​ ​វា​អាច​នឹង​បំពាក់ Qualcomm Snapdragon 805 processor ដូច​ Galaxy Note 4 របស់​ Samsung ដែរ។

រូបភាព​លេច​ធ្លាយ​របស់ Nexus 6

បើ​តាម​ការ​បែក​ធ្លាយ​ឲ្យ​ដឹង​ទៀត​ថា ​តម្លៃ​របស់​វា​អាច​ខ្ទង់​ ៤០០ ដុល្លារ​សម្រាប់​ទីផ្សារ​អង់គ្លេស ​ដែល​តម្លៃ​នេះ​គឺ​ស្មើ​នឹង​ពាក់​កណ្ដាល​របស់​ iPhone 6 Plus ​បច្ចុប្បន្ន​ប៉ុណ្ណោះ។

 

បើ​អ្វីៗ​ពិត​ដូចជា​ការ​លេច​ធ្លាយ​ព័ត៌មាន​​មែន ​​នេះ​ជា​​លើក​ទី​ ១​​ហើយ​ដែល​ Google ​ផលិត​ Phablet ​ដំបូង​​របស់​ខ្លួន​​ព្រោះ​កន្លង​មក​ក្រុមហ៊ុន​ធ្លាប់​បញ្ចេញ​តែ​ Smartphone ​ទំហំ​ ៤,៩៥ អ៊ីញ​ Nexus 5 ​និង​ Tablet ​​ទំហំ ៧ ​អ៊ីញ​ Nexus 7 ​តែ​​ប៉ុណ្ណោះ។

គេ​ទស្សន៍ទាយ​ថា ​​Nexus 6 ​អាច​នឹង​ត្រូវ​ដាក់​លក់​នៅ​ថ្ងៃ​ទី ១ ​វិច្ឆិកា​ខាង​មុខ ​ដោយ​ផ្អែក​នឹង​ពេល​វេលា​ចេញ​លក់ Nexus 5 ​កាល​ពី​ឆ្នាំ​កន្លងទៅ។

 

ចាំ​មើល៍​ ​តើ​​ Smartphone ​បន្ទាប់​របស់​ Google ​ពិតជា​ Nexus 6 ​មែន​ឬ​យ៉ាង​ណា?

អាន៖ តិចនិក​ថត​រូប​​ឲ្យ​បាន​ឡូយ​ទាំង​ ៧​ ដែល​អ្នក​មិន​ធ្លាប់​​ដឹង

ប្រែ​សម្រួល៖ ​សីហា ប្រភព៖ ​Dailymail