ចង់​បាន​តំណែង​នាយក យក​សង្សារ​ខ្លួន​ឯង​ធ្វើ​ជា​នុយ​

  • 2014-10-04 15:00:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​គំនិត​ច្រណែន​ឈ្នានីស​ចង់​បាន​មុខ​មាត់ ​ឋានៈ ​តួនាទី​ជា​នាយក​ក្រុមហ៊ុន​ខ្លាំង​ពេក ចេតនា​បាន​បង្កើត​ចិត្ត​បំផ្លាញ​មិត្តភ័ក្ដិ​ខ្លួន​ឯង​។ នាយករង​ចេតនា​លេងល្បិច​បោកប្រាស់​សង្សារ​របស់​ខ្លួន​ឲ្យ​ប្រគល់​ខ្លួន​ប្រាណ​ទៅ​ឲ្យ​កំលោះ​សេនី​ ហើយ​សន្យា​ថា​បើ​គម្រោងការ​បាន​សម្រេច​នឹង​យក​នាង​ធ្វើ​ជា​ប្រពន្ធ។

 

នាយក​ក្រុមហ៊ុន​វ័យ​ក្មេង​សេនី​សម្បូរ​ស្រី​បណ្ដើរ​ណាស់​ ព្រោះ​តែ​មាន​រូបរាង​សង្ហា​ និង​មាន​លុយ​ច្រើន ​ទើប​ក្លាយ​ជា​ទី​ចាប់​អារម្មណ៍​នៃ​ស្រី​ៗ​ដូច​ស្រមោច​រោម​ស្ករ​អ៊ីចឹង។ ហេតុ​នេះ​ពេល​​មាន​ស្រី​ស្អាត​លេច​មុខ​ លេង​ឫក​ចង់​មក​ក្បែរ​ខ្លួន គេ​តែង​គិត​ថា​វា​ជា​រឿង​ធម្មតា ដោយ​មិន​បាន​ដឹង​ការ​ពិត​ថា​ស្រីៗ​ទាំង​អស់​នោះ ​មក​រក​ខ្លួន​ក្រោម​ស្នាដៃ​​រៀបចំ​ឆាក​របស់​នាយករង​ចេតនា​ឡើយ។

 

ចំណង​ស្នេហា​ពោរពេញ​ដោយ​ការ​បោកប្រាស់ ល្បិច​ធ្វើ​បាប​គ្នា​បន្ត​កន្ទុយ​មិន​ដាច់។ ស្រី​ស្អាត​ប្រឹង​ដណ្ដើម​បុរស​អ្នក​មាន​យក​ធ្វើ​ប្ដី​ ចំណែក​ចេតនា​ ប្រឹង​ប្រើ​ល្បិច​ខ្មៅ​កខ្វក់​បំផ្លាញ​មិត្តភ័ក្ដិ​ខ្លួន​វាយ​យក​មុខ​តំណែង។ តើ​លទ្ធផល​ចុងក្រោយ​នៃ​នាយក​កំលោះ​មុខ​ស្រស់​ ស្រី​ចោម​មិន​ខ្វះ​ សេនី​នឹង​ទៅ​ជា​យ៉ាង​ណា​? តើ​គេ​អាច​រំដោះ​ខ្លួន​ចេញ​ពី​អន្ទាក់​ជា​ហូរ​ហែ​របស់​ចេតនា​បាន​ដែរ​ឬ​យ៉ាង​ណា?

 

 

ទាំង​នេះ​មាន​នៅ​ក្នុង​រឿង «មន្ត​ស្នេហ៍​លេខា» ដែល​នឹង​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ច័ន្ទ ទី​០៦ តុលា សប្ដាហ៍​ក្រោយ​នេះ​។

 

អត្ថបទ៖ វីរៈ