Tiger Woods ​ដក​ខ្លួន​ពី Farmers Open ​បន្ទាប់​ពី​របួស​ខ្នង

  • 2015-02-06 16:52:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​វាយ​កូន​គោល Tiger Woods ​បាន​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត​​ពី​កម្មវិធី​មួយ​ទៀត​ហើយ គឺ​ពាន​រង្វាន់​ Farmers Open ​​បន្ទាប់​ពី​របួស​ខ្នង​របស់​លោក​រើ​ឡើង​វិញ។

 

 

Woods ​ដែល​ខកខាន​​ចូល​លេង​ក្នុង​ពាន​រង្វាន់​ធំ​ៗ​ដូចជា Masters  ​និង​ US Open ​កាល​ពី​ឆ្នាំ​មុន​ ដោយសារ​បញ្ហា​របួស​ខ្នង​នោះ ពេល​នេះ​ទើប​តែ​បាន​ចូល​លេង​ពាន​រង្វាន់ Farmers Open ​និង​វាយ​​បាន​​ត្រឹម​១១​​រន្ធ​ប៉ុណ្ណោះ​ ក៏​ត្រូវ​អវត្តមាន​ទៀត ​ដោយសារ​របួស​ខ្នង​នោះ​នៅ​តែ​មាន​ការ​ឈឺ​ចាប់​ដដែល។ បុរស​វ័យ​៣៩​ឆ្នាំ​រូប​នេះ មាន​និយាយ​ពី​រឿង​នេះ​ដែរ​ថា៖ “ពេល​សម្រាក ខ្ញុំ​មិន​បាន​ហ្វឹកហាត់​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ ហើយ​ពេល​ត្រលប់​ចូល​លេង​វិញ​ក៏​កើត​រឿង​នេះ​តែ​ម្ដង។ ខ្ញុំ​ពិត​ជា​សោកស្ដាយ​ខ្លាំង​ណាស់ ព្រោះ​នេះ​ជា​អាជីព​ដែល​ខ្ញុំ​ពេញ​ចិត្ត​បំផុត”។

 

 

 

Woods ​ជា​កំពូល​អ្នក​វាយ​កូនគោល​លេខ​មួយ​លើ​លោក​នេះ ដែល​ធ្លាប់​បាន​ឈ្នះ​ពាន​ធំ​ៗ​រហូត​ដល់​ទៅ​១៤​ដង​ឯ​ណោះ។ ប៉ុន្តែ​ដោយសារ​មាន​របួស​ខ្នង​នេះ​ តាំង​ពី​ឆ្នាំ​២០១៤​មក​ រូប​លោក​ខកខាន​ពាន​រង្វាន់​ធំ​ៗ​ជា​ច្រើន។

 

ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ dailymail

អត្ថបទថ្មី