កង្កែបមកពីជប៉ុន ទៅគាំទ្រត្រាយអាស៊ី ដល់ស្វាយរៀង
- 2015-02-12 23:15:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កង្កែបមកពីជប៉ុន ទៅគាំទ្រត្រាយអាស៊ី ដល់ស្វាយរៀង
ចន្លោះមិនឃើញ
រូបសត្វកង្កែប (Mascot) បានធ្វើដំណើរមកតាំងពីប្រទេសជប៉ុន បានទៅគាំទ្រក្រុមបាល់ទាត់ត្រាយអាស៊ីភ្នំពេញ ពេលប៉ះក្រុមស្វាយរៀង ក្នុងប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Hun Sen Cup 2015 កាលពីម្សិលមិញ ដល់ខេត្តស្វាយរៀង។
លោក ឈូក ពិសិដ្ឋ គ្រូបង្វឹកក្រុមត្រាយអាស៊ី បានលើកឡើងថា កាលពីខែ មករា កន្លងទៅក្លិបលោកជួបបញ្ហាហិរញ្ញវត្ថុ ទើបអ្នកចាត់ការក្រុមរបស់លោកធ្វើដំណើរទៅជប៉ុន ដើម្បីស្វែងរកអ្នកឧបត្ថម្ភ និង គាំទ្រ។ ពេលទៅដល់ក៏ជួបនឹងកង្កែបឈ្មោះ Mr Ippei នេះឯង។ កង្កែបនេះបានជួយនាំសំណាង ដោយសារស្វែងរកការគាំទ្រជាច្រើននៅប្រទេសជប៉ុនទាំងការឧបត្ថម្ភ និង គាំទ្រមកពីទីនោះ។
លោកមិនទាន់ច្បាស់ថាក្លិបនឹងជ្រើសយកកង្កែបធ្វើជាសត្វតំណាង ឬ យ៉ាងណានោះទេ តែនេះគ្រាន់ជាសត្វនាំសំណាងឱ្យក្រុមពេលជួបបញ្ហាប៉ុណ្ណោះ។