ជើងខ្លាំង ៨ នាក់ទៅប្រដាល់នៅស្រុកកោះធំ ចំថ្ងៃទិវានៃក្ដីស្រលាញ់
- 2015-02-14 16:12:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជើងខ្លាំង ៨ នាក់ទៅប្រដាល់នៅស្រុកកោះធំ ចំថ្ងៃទិវានៃក្ដីស្រលាញ់
ចន្លោះមិនឃើញ
អ្នកប្រដាល់ជើងខ្លាំងចំនួន ៨ រូបមកពី ៨ ក្លិបក្នុងរាជធានីភ្នំពេញ នឹងត្រូវឡើងប្រកួតជុំដំបូងក្នុងវគ្គជម្រុះតាមពូល ដណ្ដើមខ្សែក្រវ៉ាត់ Black Panter ឆ្នាំ២០១៥ ទម្ងន់ ៦៣,៥ គីឡូក្រាម ដែលនឹងរៀបចំនៅល្ងាចថ្ងៃទី ១៤ កុម្ភៈ នេះនៅទីលានបាល់ទាត់ស្រុកកោះធំ ក្នុងខេត្តកណ្ដាល។
រូបតំណាង នៃការប្រកួតកាលពីឆ្នាំមុន (រូបថត៖ ផ្ដល់ឱ្យ)
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយសហព័ន្ធកីឡាប្រដាល់កម្ពុជា បង្កើតព្រឹត្តិការណ៍នេះឡើងដើម្បី ចេញទៅប្រកួតនៅតាមបណ្ដាខេត្តនានា ជុំវិញប្រទេសកម្ពុជា ក្នុងគោលបំណងផ្សព្វផ្សាយពីយុទ្ធនាការកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ ២០២៣ ខាងមុខ។
គូប្រកួតសប្ដាហ៍ទី១ |
|||
ពូល |
គូប្រកួត |
||
A |
ធី តុងហ៊ី |
Vs |
ពេជ្រ ប៊ុនធឿន |
តក់ សោភ័ណ្ឌ |
Vs |
ទេស សំខាន់ |
|
B |
ឈិន ក្វាន់ង៉ុយ |
Vs |
ហ៊ឹម សារ៉ាន់ |
ប្រាក់ ចាន់ស៊ីន |
Vs |
នេន វណ្ណា |
សម្រាប់តម្លៃខ្លួនវិញ អ្នកឈ្នះក្នុង ១ ប្រកួតនឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន ១៥០ ដុល្លារ តែអ្នកចាញ់នឹងទទួលបាន ១២០ ដុល្លារ។
តាមគម្រោងអ្នកដណ្ដើមបានជើងឯកនឹងទទួលបាន ខ្សែក្រវាត់ចំនួន ១, ថវិការ ២០០០ ដុល្លារអាមេរិក, នាឡិកាដៃម៉ាក រ៉ាដូ តម្លៃ ៧០០ ដុល្លារ ១ គ្រឿង និង ស្រាបៀរអង្គរ ២០ កេស។ ចំណែកជើងឯករងនឹងទទួលបានទឹកថវិកា ១៥០០ ដុល្លារ, នាឡិកាដៃម៉ាក រ៉ាដូ តម្លៃ ៤០០ ដុល្លារ ១ គ្រឿង និង ស្រាបៀអង្គរ ១៥ កេស។ អ្នកឈ្នះលេខ៣ នឹងទទួលបានទឹកប្រាក់ ១០០០ ដុល្លារ នាឡិកាដៃម៉ាករ៉ាដូ តម្លៃ ៣០០ ដុល្លារ ១ គ្រឿង ស្រាបៀអង្គរ ១០ កេស និង អ្នកលេខ ៤ បានថវិកា ៥០០ ដុល្លារអមដោយស្រាបៀ ៥ កេស៕
អត្ថបទ៖ ម៉ឺន រស្មី