ពិតជា​​ប្លែក!​ ​ភាព​យន្ត Jupiter ​បាញ់​ប្រហារ​បែប​វិទ្យាសាស្ត្រ​នៅ Major Cineplex

  • 2015-02-14 17:24:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ភាពយន្ត​អាមេរិក​ដ៏​កក្រើក​លំដាប់​កំពូល​របស់​ផលិត​កម្ម​ Warner Bros and Village Roadshow Pictures ពេល​នេះ​បាន​មក​ដល់​ហើយ បន្ទាប់​ពី​ដាក់​បញ្ចាំង​សម្ពោធ​កាល​ពី​ម្សិលមិញ​នេះ។

 

 

 

 

 

 

 

​Jupiter Jones ជា​នារី​ក្រ​ខ្សត់​ម្នាក់ ធ្វើ​ការ​ជា​អ្នក​លាង​បង្គន់​ឲ្យ​គេ រហូត​ដល់​ថ្ងៃ​មួយ​ Caine Wise ជា​ឃាតក​ស៊ី​ឈ្នួល បាន​ឆ្លង​ភព​មក​ដល់​ផែនដី​ដើម្បី​តាម​រក​នាង​​ ពេល​នោះ​ទើប​នាង​ដឹង​ថា​ នាង​ជា​ទាយាទ​ នៃ​ចក្រ​វាល។ សង្គ្រាម​ដណ្ដើម​ចក្រវាល​ចាប់​ផ្ដើម​ដោយ Jupiter Jones គឺ​ជា​ កូន​សោ​យ៉ាង​សំខាន់​នៅ​ក្នុង​សង្គ្រាម​នេះ ហើយ​នៅ​ចុង​បញ្ចប់​ឃាតក​ Caine Wise ដែល​បញ្ជូន​មក​សម្លាប់​នាង​នោះ​ បាន​ក្លាយ​ជា​វីរបុរស​ជួយ​ជីវិត​នាង​ និង​ ជា​គូ​ស្នេហ៍​ដ៏​ផ្អែម​ល្ហែម​របស់​នាង​ទៅ​វិញ។

 

ចង់​ដឹង​ថា ឈុត​ឆាក​ផ្អែម​ល្ហែម​យ៉ាង​ណា ឬ ឈុត​ឆាក​បាញ​ប្រហារ ជាមួយ មនុស្ស និង ​បិសាច​ចម្លែក​ៗ សាហាវ​​យ៉ាង​ណា សូម​កុំ​ភ្លេច​ទៅ​ទស្សនា​នៅ​រោងកុន​ទាំង​អស់​គ្នា! Jupiter នឹង​​ចាក់​បញ្ចាំង​ជា​លក្ខណៈ 4DX នៅ​រោង​ភាព​យន្ត​ Major Cineplex ចាប់​ពី​ថ្ងៃ​ទី​ ១៤ នេះ​ត​ទៅ។

 

 

http://youtu.be/t4ZzMkDLjWI

 

អត្ថបទ៖ ដារ៉ាឆានី​