តុងហ៊ី, សំខាន់, ក្វាន់ង៉ុយ, វណ្ណា រកបាន ៣ ពិន្ទុថ្ងៃបើកឆាកដូចគ្នា
- 2015-02-16 16:14:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តុងហ៊ី, សំខាន់, ក្វាន់ង៉ុយ, វណ្ណា រកបាន ៣ ពិន្ទុថ្ងៃបើកឆាកដូចគ្នា
ចន្លោះមិនឃើញ
អ្នកប្រដាល់ ក្បាច់គុនខ្មែរ ៤ នាក់ មាន ធី តុងហ៊ី, ទេស សំខាន់, ឈិន ក្វាន់ង៉ុយ និង នេន វណ្ណា សុទ្ធតែរកបាន ៣ ពិន្ទុដូចគ្នានៅថ្ងៃបើកឆាកដណ្ដើមខ្សែក្រវាត់ប្រភេទគីឡូ ៦៣,៥ គីឡូក្រាម Black Panther 2015 ដែលរៀបចំឡើងនៅទី ១៤ កុម្ភៈ លើទីលានបាល់ទាត់ស្រុកកោះធំ ខេត្តកណ្ដាល។
ពេជ្រ ប៊ុនធឿន (ខៀវ) ប្រកួតជាមួយ ធី តុងហ៊ី (ក្រហម)
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយសហព័ន្ធកីឡាប្រដាល់កម្ពុជា បង្កើតព្រឹត្តិការណ៍នេះឡើងដើម្បី ចេញទៅប្រកួតនៅតាមបណ្ដាខេត្តនានា ជុំវិញប្រទេសកម្ពុជា ក្នុងគោលបំណងផ្សព្វផ្សាយពីយុទ្ធនាការកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ ២០២៣ ខាងមុខឱ្យប្រជាជនបានជ្រាបច្បាស់។
លទ្ធផលថ្ងៃបើកឆាក | ||
ធី តុងហ៊ី | ឈ្នះ (ទឹកទី២) | ពេជ្រ ប៊ុនធឿន |
តក់ សោភ័ណ្ឌ | ចាញ់ពិន្ទុ | ទេស សំខាន់ |
ឈិន ក្វាន់ង៉ុយ | ឈ្នះពិន្ទុ | ហ៊ឹម សារ៉ាន់ |
ប្រាក់ ចាន់ស៊ីន | ចាញ់ពិន្ទុ | នេន វណ្ណា |
តារាងចំណាត់បណ្ដោះអាសន្ន | |||
ពូល A | ពូល B | ||
ធី តុងហ៊ី | ៣ ពិន្ទុ | ឈិន កាន់ង៉ុយ | ៣ ពិន្ទុ |
ទេស សំខាន់ | ៣ ពិន្ទុ | នេន វណ្ណា | ៣ ពិន្ទុ |
តក់ សោភ័ណ្ឌ | ១ ពិន្ទុ | ហ៊ឹម សារ៉ាន់ | ១ ពិន្ទុ |
ពេជ្រ ប៊ុនធឿន | ១ ពិន្ទុ | ប្រាក់ ចាន់ស៊ី | ១ ពិន្ទុ |
ចំពោះរង្វាន់ដល់ដែលគ្រោងផ្ដល់ឱ្យកីឡាករជ័យលាភីមាន៖ លេខ ១៖ ខ្សែក្រវាត់ចំនួន ១, ថវិការ ២០០០ ដុល្លារអាមេរិក, នាឡិកាដៃម៉ាក TISSOT តម្លៃ ៧០០ ដុល្លារ ១ គ្រឿង និង ស្រាបៀរអង្គរ ២០ កេស។ លេខ ២៖ ទទួលបានទឹកថវិកា ១៥០០ ដុល្លារ, នាឡិកាដៃម៉ាក TISSOT តម្លៃ ៤០០ ដុល្លារ ១ គ្រឿង និង ស្រាបៀអង្គរ ១៥ កេស។ លេខ ៣៖ លេខ៣ នឹងទទួលបានទឹកប្រាក់ ១០០០ ដុល្លារ នាឡិកាដៃម៉ាក TISSOT តម្លៃ ៣០០ ដុល្លារ ១ គ្រឿង ស្រាបៀអង្គរ ១០ កេស។ លេខ ៤៖ បានថវិកា ៥០០ ដុល្លារអមដោយស្រាបៀ ៥ កេស។ អត្ថបទ៖ ម៉ឺន រស្មី រូបថត៖ ផ្ដល់ឱ្យ