Cannavaro ​ជាប់​គុក​១០​ខែ​ពី​បទ​មិន​បង់​ពន្ធជូន​រដ្ឋ

  • 2015-02-26 17:22:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​កីឡាករ​ដែល​ជួយ​អ៊ីតាលី​លើក​ពាន FIFA World Cup ​២០០៦ Fabio Cannavaro ​ត្រូវ​បាន​តុលាការ​​កាត់​ទោស​ឲ្យ​ជាប់​គុក​១០​ខែ ពី​បទ​គេច​មិន​បង់​ពន្ធ​ជូន​រដ្ឋ​នៅ​ឆ្នាំ​២០១៤។

 

 

អ្នក​ចាត់ការ​ក្រុម Guangzhou Evergrande ​របស់​ចិន​រួប​នេះ​ ត្រូវ​បាន​ប៉ូលិស​ចាប់​ផ្ដើម​ស៊ើបអង្កេត​តាំង​ពី​ខែ​តុលា​ ឆ្នាំ​២០១៤​មក​ម្ល៉េះ​ ហើយ​ក៏​ត្រូវ​បាន​តុលា​ការ​ដក​សិទ្ធ​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​ទាំង​អស់​នៅ​ក្នុង​ផ្ទះ​របស់​លោក​សិនទៀត​ផង​។ ប៉ុន្តែ​រូប​លោក​ និង​ក្រុម​គ្រួសារ​មិន​ព្រម​ទទួល​យក​នោះ​ទេ ពោល​គឺ​នៅ​តែ​ចូល​ទៅ​ក្នុង​ផ្ទះ​ដែល​តុលា​ការ​ដក​សិទ្ធ​នោះ ​ហើយ​មិន​ព្រម​ឱ្យ​ប៉ូលិស​ចូល​ទៅ​ស្វែង​រក​ភស្តុតាង​ឡើយ។ រឿង​នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​តុលាការ​សម្រេច​ចិត្ត​ដាក់​ឃុំ​​រូប​គេ​ពី​បទ​មិន​ព្រម​បង់ពន្ធ​តែ​ម្ដង។

 

 

 

សូម​បញ្ជាក់​ថា​ទ្រព្យ​សម្បត្តិ​ដែល​ប៉ូលិស​កំពុង​តែ​ស៊ើប​នៅ​ក្នុង​វីឡា​របស់​បុរស​វ័យ​៤១​ឆ្នាំ​ខាង​លើ​នេះ​គឺ​មាន​រហូត​ដល់​ទៅ​១​លាន​អឺរ៉ូ​ឯ​ណោះ​ ដែល​ប្រហែល​ជា​មិន​ទាន់​បាន​បង់​ពន្ធ​ជូន​រដ្ឋ ដូច្នេះ​ហើយ​ទើប​តុលាការ​បាន​ចាត់​វិធាន​ការ​ទៅ​លើ​អតីត​កីឡាករ Inter Milan, Juventus, និង Real Madrid ​រូប​នេះ​ឱ្យ​ជាប់​គុក​ដល់​ទៅ​១០​ខែ ។ យ៉ាង​ណា​មិញ​ ​មេធាវី​របស់​លោក Cannavaro ​បាន​ជួយ​ដោះស្រាយ​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​បាន​ហើយ រួម​ទាំង​ប្រពន្ធ​កូន​របស់​គេ​​ផង​ដែរ៕

 

ចុចអាន៖អតីត​ខ្សែ​ការពារ Real Madrid ​មក​ចាក់​សាក់​នៅ​ថៃដូច Angelina Jolie​

 

ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ 101greatgoals

អត្ថបទថ្មី