Spectre x360 ស្ដើង​អាច​បត់​​ប្រើ​ប្រាន​ទាំង​ Laptop និង Tablet

  • 2015-03-04 15:25:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ​ក្រុមហ៊ុន​ HP បាន​បង្ហាញ​នូវ​ Laptop កូន​កាត់​​ Tablet ​មាន​ឈ្មោះ​ថា ​​Spectre x360 ​មាន​រូប​រាង​ស្អាត​ស្ដើង ​​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ដំណើរ​ Windows 8.1 ​​មាន​រាង​ស្រដៀង​ទៅ​នឹង​​​ Yoga 2 Pro របស់​ក្រុមហ៊ុន Lenovo ដែរ​។

 

 

Spectre x360​ ​ត្រូវ​​បាន​រចនា​ឡើង​ដោយ​មាន​គែម​ស្រោប​ដោយ​អាលុយមីញ៉ូម​​រលោង​​​មាន​អេក្រង់​ ទំហំ ១៣,៣​អ៊ីញ ​ប្រភេទ Touchscreen ​ភ្ជាប់​មក​ជា​មួយ​ Resolutions​ ពីរ​​ប្រភេទ​គឺ​៖ Full HD(1,920 x 1,080) និង Quad HD (2,560 x 1,440)។ នៅ​លើ​​ផ្ទៃ​​ Keyboard ដែល​មាន​ពន្លឺ​ងាយ​ស្រួល​ក្នុង​ការ​វាយ​អត្ថបទ។

 

ចំណែក​ឯ​​​ទំហំ​វិញ​គឺ ១២,៧៩ x ៨,៦​ x ០,៦​អ៊ីញ​ និង​មាន​ទម្ងន់​​​ត្រឹម​តែ១,៤៧​គីឡូក្រាម​​ប៉ុណ្ណោះ​។ បន្ថែម​ទៅ​ទៀត​​នោះ​​វា​មាន​រន្ធ​ភ្ជាប់​ជា​ច្រើន​ដូច​ជា​​រន្ធ​USB 3.0 ​បី​, SD card , HDMI, និង MiniDisplay 1.2 ។ ចំពោះ​ថាមពល​ថ្ម​វិញ​មាន​កម្រិត ​3 Cell 56 Whr ​​​អាច​ប្រើ​ធម្មតា​​បាន​​ដល់​ទៅ​ ១២ ម៉ោង​កន្លះ។

 

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ Spectre x360​ អាច​ប្រើ​បាន​ជា​ Laptop ក៏​បាន ឬ Tablet ក៏​បាន ហើយ​វា​ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​បត់​បាន​ជា​ប្រភេទ Tent mode (​បត់​បាន​ ៣៦០ ដឺក្រេ) និង Stand Mode (​ផ្កាប់​ Keyboard ដាក់​បញ្ឈរ​ជា​ Tablet) ។

 

​Spectre x360 នឹង​ចាប់​ផ្ដើម​លក់​ចាប់​ពី​ថ្ងៃ​អាទិត្យ​នេះ​ត​ទៅ​​នៅ​លើ​គេហទំព័ររបស់​ក្រុមហ៊ុន​ HP (HP.com ) និង​តម្លៃ​មាន​ទៅ​តាម​ប្រភេទ​ដូច​ខាង​ក្រោម៖​

 

Intel Core i5 processor, 128GB SSD, 4GB RAM, full HD display (តម្លៃ ៨៩៩,៩៩ ដុល្លារ)​ Intel Core i5 processor, 256GB SSD, 8GB RAM, full HD display (តម្លៃ ៩៩៩,៩៩ ដុល្លារ) ​ Intel Core i7 processor, 256GB SSD, 8GB RAM, full HD display (តម្លៃ ១ ១៤៩,៩៩ ដុល្លារ)​ Intel Core i7 processor, 512GB SSD, 8GB RAM, Quad HD display (តម្លៃ ១ ៣៩៩,៩៩ ដុល្លារ)៕

 

 

អាន​បន្ត៖ Sony ​បង្ហាញ​ Tablet រាង​ស្ដើង​ប្រជែង​ ​iPad Air

 

ប្រែ​សម្រួល៖ សំនៀង​ ប្រភព៖ mashable