Panamera S E-Hybrid តម្លៃជិត ២០ ម៉ឺនដុល្លារបើកបរអស្ចារ្យយ៉ាងណា?
- 2015-03-05 16:05:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Panamera S E-Hybrid តម្លៃជិត ២០ ម៉ឺនដុល្លារបើកបរអស្ចារ្យយ៉ាងណា?
ចន្លោះមិនឃើញ
រូបរាងដ៏ឡូយឆាយនិងភាពប្រណិតនៃ Panamera S E-Hybrid របស់ Porsche បានធ្វើឲ្យរថយន្តនេះក្លាយជារថយន្តដែលលេចធ្លោ និងទទួលបានការចាប់អារម្មណ៍ពីសំណាក់អតិថិជននៅជុំវិញពិភពលោក ហើយដែលធ្វើឲ្យប្រិយមិត្តមួយចំនួនចង់សាកល្បងបើកបររថយន្តដ៏ទំនើបនេះ។
លោក Jimmy បុគ្គលិកក្រុមហ៊ុនឯកជនមួយបានទទួលការអនុញ្ញាតពិសេសសម្រាប់ការបើកបរសាកល្បងរថយន្ត Panamera S E-Hybrid ដែលមានតម្លៃជិត ២០ ម៉ឺនដុល្លារ ដើម្បីស្វែងយល់ពីបច្ចេកទេសនិងលក្ខណៈបើកបរដ៏អស្ចារ្យរបស់វា។
តើលោកមានការចាប់អារម្មណ៍នៅពេលបានបើកបរសាកល្បងរថយន្តដ៏ទំនើបនេះ?
http://youtu.be/LN6KR8Qm7RA
Panamera S E-Hybrid ជារថយន្តដ៏ទំនើបរបស់ក្រុមហ៊ុន Porsche ដែលចាត់ទុកថាជារថយន្តដែលស៊ីសាំងតិចបំផុតជាមួយកម្រិតស៊ីប្រេងសាំងជាមធ្យមប្រហែល ៣.១ លីត្រ ក្នុង ១០០ គីឡូម៉ែត្រ។ រថយន្តនេះដំណើរការដោយថាមពលអាគុយ ដែលនេះមិនត្រឹមតែជួយសន្សំលើការប្រើប្រាស់ថាមពល ប៉ុន្តែក៏ជួយការពារបរិស្ថានផងដែរ។
ចំពោះតម្លៃវិញ Panamera S E-Hybrid តម្លៃជិត ២០ ម៉ឺនដុល្លារ។
អត្ថបទ៖ ប៊ុណ្ណារ៉ា