Galaxy S6/S6 Edge ហាក់​មាន​សន្ទុះ​ខ្លាំង Samsung បង្កើន​ការ​ផលិត​ភ្លាម​

  • 2015-03-11 16:58:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Samsung បាន​បង្កើន​ការ​ផលិត​ Galaxy S6/S6 Edge វាយលុក​ទីផ្សារ​ ដើម្បី​​​ស្រោច​ស្រង់​ប្រាក់​ចំណូល​ ដែល​បាន​ខាត​បង់​កាល​ពី​ត្រីមាស​កន្លង​ទៅ។ នេះ​បើ​តាម​ភ្នាក់ងារ​សារព័ត៌មាន​​ the Electronic Times។

 

 

ប្រភព​មិន​ស្គាល់​ឈ្មោះ​មួយ​បាន​ប្រាប់​ទៅ​ភ្នាក់ងារ​សារព័ត៌មាន the Electronic Times​ ​ថា​ ក្រុមហ៊ុន Samsung បាន​បង្កើន​ការ​ផលិត​ Galaxy ជំនាន់​ទី​៦ គឺ Galaxy S6/S6 Edge រហូត​ដល់​ទៅ ៨លាន​គ្រឿង​ សម្រាប់​ខែ​​មេសា​ ដោយ​ទិសដៅ​កាល​ពី​មុន​ត្រឹម​តែ ៧លាន​គ្រឿង​ប៉ុណ្ណោះ។ ដោយឡែក​ ចំពោះ​ទិសដៅ​ផលិត​សម្រាប់​ខែ​មិនា​នេះ ពុំ​​បាន​ផ្លាស់​ប្ដូរ​អ្វី​នោះ​ទេ ពោល​គឺ​នៅ​ត្រឹម ៥លាន​គ្រឿង​ដដែល។ ប៉ុន្តែ​ ខាង​ Samsung ពុំ​បាន​ឆ្លើយ​តប​ណា​មួយ​ចំពោះ​ព័ត៌មាន​ លេចឮ​នេះ​ទេ។ ​

 

គម្រោង​និង​ដំណើរ​ការ​នៃ​ការ​រចនា​រូបរាង Galaxy S6/S6 Edge ដែល​មាន​ឈ្មោះ​ Project Zero គឺ​កូនកាំបិត​​ដ៏​មុត​ស្រួច​បំផុត​ ដែល​ Samsung បាន​​ចំណាយ​ពេល​សំលៀង​យ៉ាង​យូរ ដើម្បី​អាច​ផ្លាស់​ប្ដូរ​យុទ្ធសាស្ត្រ​ទីផ្សារ​​​របស់​ខ្លួន ដែល​ធ្លាប់​តែ​​ដំណើរ​ការ​មិន​សូវ​រលូន​កាល​ពី​ប៉ុន្មាន​ត្រីមាស​មុន។ ​​​​​​

 

 

ផ្អែក​ទៅ​លើ​ការ​រចនា​រូប​រាង​ប្លែក​ពី​ស៊េរី​មុន​ៗ GS6/GS6 Edge ហាក់​ដូចជា​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​នៅ​ទូទាំង​ពិភពលោក។ ដូច្នេះ ចំពោះ​ការ​បញ្ជា​ទិញ​ពី​ឈ្មួញកណ្ដាល​ក៏​ប្រហែល​នឹង​កើន​ឡើង​ជាង​រាល់​ដង​ដូចគ្នា​ ដើម្បី​បំពេញ​តាម​តម្រូវ​ការ​លើ​ទីផ្សារ​​។

 

ក្រុមហ៊ុន​ Samsung នឹង​ដាក់​លក់ GS6/GS6 Edge ក្នុង​ ២០ប្រទេស​ នៅ​ថ្ងៃ​ទី១០​ខែ​មេសា​ខាង​មុខ​នេះ៕ ​​

 

អាន៖ រូបរាង​ស្រដៀង​គ្នា​ Galaxy S6 និង iPhone 6 ​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ​សម្រាប់​អ្នក​ប្រើប្រាស់

 

អាន៖ Galaxy S6 និង iPhone 6 ស្អាត​ដូច​គ្នា​អ៊ីចឹង មួយ​ណា​ស្ថិត​ក្នុង​ចិត្ត​ប្រិយមិត្ត?

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត

ប្រភព៖ reuters

អត្ថបទថ្មី