៣យ៉ាងដែលរារាំងការមានផ្ទៃពោះ
- 2015-03-12 15:29:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣យ៉ាងដែលរារាំងការមានផ្ទៃពោះ
ចន្លោះមិនឃើញ
សម្រាប់អារម្មណ៍ចង់ក្លាយជាម្ដាយ តែងកើតមានចំពោះសុភាពនារីដែលរៀបការជាយូរមកហើយ និងអ្នកដែលទើបរៀបការខ្លះក៏ប្រាថ្នាចង់បានភ្លាមៗដែរ ប៉ុន្តែមានហេតុផលមួយចំនួនអាចបង្អាក់ដល់ការពពោះរបស់ស្ត្រីបាន។ តាមការស្រាវជ្រាវរបស់ North Toronto Naturopathic Clinic របស់ប្រទេសកាណាដា បានឲ្យដឹងថាហេតុផលធំៗ៣យ៉ាងខាងក្រោមនេះ អាចធ្វើឲ្យស្ត្រីមិនអាចមានផ្ទៃពោះ៖
១. ភាពតានតឹង
ភាពតានតឹងគឺជាមូលហេតុចម្បងបំផុត ចំពោះសុខភាពរាងកាយ និងបញ្ញាស្មារតី។ បើយោងតាមស្រាវជ្រាវបានឲ្យដឹងថាភាពស្ងប់ស្ងាត់ និងស្រស់ស្រាយគឺជាផ្នែកដ៏សំខាន់មួយដើម្បីធ្វើឲ្យនារីមានកូនបាន។ ជំនួសឲ្យការផ្លាស់ប្ដូរទម្លាប់នោះ ចូរធ្វើសមាធិ ធ្វើលំហាត់ប្រាណ ហាត់យូហ្កាដើម្បីកាត់បន្ថយកម្រិតស្ត្រេស ធ្វើឲ្យអារម្មណ៍ធូរស្រាល និងឆាប់មានផ្ទៃពោះ។
២. គេងមិនគ្រប់គ្រាន់
អ្នកបានដឹងរួចមកហើយថាការគេងមិនគ្រប់គ្រាន់គឺជាក្ដីកង្វល់ដ៏ធំសម្រាប់មនុស្សស្រីដែលចង់បានបុត្រ ព្រោះពេលគេងមិនបានគ្រប់គ្រាន់បង្កឲ្យមានភាពតានតឹងក្នុងរាងកាយ។ ចំពោះអ្នកដែលមិនបានគេងគ្រប់គ្រាន់ ប្រព័ន្ធការពាររាងកាយមានការធ្លាក់ចុះបន្តិច ហើយពួកគេងាយនឹងទទួលឆ្លងមេរោគដែលប៉ះពាល់ដល់វដ្ដបន្តពូជ។ ការឆ្លងមេរោគអាចបង្កឱ្យមានជំងឺគ្រុនក្ដៅ ដែលអាចបំផ្លាញមេជីវិតឈ្មោលបាន។
៣. បញ្ហាទម្ងន់
ស្ត្រីដែលមានទម្ងន់ស្រាល ឬលើសទម្ងន់ គឺមានការលំបាកខ្លាំងណាស់ក្នុងការមានគភ៌ ព្រោះថារាងកាយដែលគ្មានអាហារគ្រប់គ្រាន់អាចនឹងមិនបញ្ចេញពងអូវុលបានត្រឹមត្រូវ ហើយការលើសទម្ងន់មានឥទ្ធិពលយ៉ាងខ្លាំងលើការមានកូន។ ការរក្សារបបអាហារដែលមានសុខភាពល្អ និងការធ្វើលំហាត់ប្រាណមួយដែលសមរម្យ គឺជាមធ្យោបាយល្អបំផុតសម្រាប់អ្នកចង់បានកូន៕
ចុចអាន៖ ១១ វិធីធ្វើឱ្យអ្នកគេងលក់ស្រួល និងសុបិនល្អ
ប្រែសម្រួល៖ទ្រី រ៉ាវី ប្រភព៖todaysparent